ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយបំពេញភារកិច្ចដោយប្រុងប្រយ័ត្ន និងដោះស្រាយឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់

51

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយបំពេញ
ភារកិច្ចដោយប្រុងប្រយ័ត្ន និងដោះស្រាយឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ទៅលើវិធានការអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាប ។

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី ៥២ អាណត្តិទី២ ក្រោមអធិបតីភាព លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយបានសម្រេច លទ្ធផលដូចតទៅ ៖ បានពិនិត្យ និងអនុម័តកំណត់ហេតុ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី៤១អាណត្តិទី២ ។ បានស្តាប់របាយការណ៍របស់ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ
ពុករលួយ អំពីសកម្មភាពការងាររបស់ អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។

លោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ក្នុងអំឡុងខែវិច្ឆិកា អង្គភាពបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន ៣៤១នាក់ ដែលក្នុងនោះ ០៥នាក់ តាមរបបប្រកាស២ឆ្នាំ , ១៦៣នាក់ ប្រកាសលើកទី១ ព្រោះទើបទទួលបានការតែងតាំងថ្មី , ១៨៣នាក់ ប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ បន្ទាប់ពីលាឺប់ពីការងារ -ចប់អាណត្តិ – ត្រូវបញ្ឈប់ពីការងារ – ចូលនិវត្តន៍ ។ បានទទួលពាក្យប្តឹងចំនួន ២៨ពាក្យប្តឹង (អនាមិក ១០ ពាក្យ ស្មើនឹង ៣៦%) ។

ចំណែកការងារបង្ការទប់ស្កាត់ ACU បានចូលរួមសង្កេតការណ៍ការដេញថ្លៃ និងការពិគ្រោះថ្លៃ – និងការវាយតម្លៃគម្រោងចំនួន ៩០គម្រោង។ បានចូលរួមពិនិត្យការងារ ពាក់ព័ន្ធការប្រមូលថវិកាចូលរដ្ឋ ។ អំពីសភាពការណ៍ពាក្យប្តឹងនៅក្រសួង-ស្ថាប័នមួយចំនួន ។ ក្នុងឱកាសទិវាជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដាក់ចេញការត្រួតពិនិត្យការងារ ផ្តល់សេវាសាធារណៈពេញ១ឆ្នាំ២០២០ និងលើក
វិធានការបន្ថែមទៀត ។

លោក តុប សំ បានថ្លែងថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានចាត់ទុកថាការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជា
ការងារលំបាកស្មុគស្មាញ ប្រឈមហានិភ័យខ្ពស់ ដែលទាមទារឱ្យអង្គភាពប្រឆាំងអំពើពុករលួយបំពេញភារកិច្ចដោយប្រុងប្រយ័ត្ន និងដោះស្រាយឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ទៅលើវិធានការអប់រំ បង្ការទប់ស្កាត់ និងបង្ក្រាប ៕

អត្ថបទដែលជាប់ទាក់ទង