ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះ​ប​ញ្ជីជា​ស្ថាពរ ដល់ក្រុមហ៊ុនចំនួន៣ ក្នុងទំហំទឹកប្រាក់ជិត១០លានដុល្លារ និងអាចបង្កើតការងារជាង៣ពាន់នាក់

205

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia បានប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៣ខែធ្នូនេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈ​ក​ម្មាធិការវិនិយោគក​ម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះ​ប​ញ្ជីជា​ស្ថាពរ ជូនដល់ក្រុមហ៊ុ​នចំនួន៣ផ្សេងគ្នា ក្នុងទំហំទឹកប្រាក់ជិត១០លានដុល្លារនិងអាចបង្កើតការងារបានជាង៣ពាន់នាក់ ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុ​នចំនួន៣នោះ មានដូចខាងក្រោម៖

១.“QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឬស្សីជ្រោយ ឃុំ​ឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៤៤នាក់។

២.“GD NEW SKY LEATHER PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០៦នាក់។

៣.“TAO AND KIVEN GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៩៨នាក់៕

អត្ថបទដែលជាប់ទាក់ទង