ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរាបណ្តុះបណ្តាល​ អ្នកបន្តវេនបច្ចេកទេស ជួសជុលអភិរក្សសំណង់ប្រាសាទឥដ្ឋ

232
  • សំណង់ប្រាសាទឥដ្ឋនៅក្នុងតំបន់អង្គរ បានរលុះបាក់បែកជាច្រើនដោយសារអាយុកាលនៃសំណង់ វត្ថុធាតុដើមអស់គុណភាព ការប្រែប្រួលអាកាសធាតុ រុក្ខជាតិដុះលើ កង្វះការថែទាំទាន់ពេលវេលា និងភាពខ្សត់ខ្សោយនៃអ្នកជំនាញអភិរក្សប្រាសាទឥដ្ឋ។
  • ដើម្បីសង្គ្រោះមរតកវប្បធម៌បុរាណឱ្យរួចផុតពីហានិភ័យធ្ងន់ធ្ងរនិងបន្សល់ចំណេះដឹងថែរក្សាប្រាសាទឥដ្ឋដល់អ្នកជំនាន់ក្រោយផងនោះ អាជ្ញាធរជាតិអប្សរាបានរៀបចំបណ្តុះបណ្តាលនៅក្នុងខែវិច្ឆិកាអំពី «អ្នកបន្តវេនបច្ចេកទេសអភិរក្សប្រាសាទឥដ្ឋ» ដល់មន្ត្រី-បុគ្គលិក កម្មករដែលបម្រើការនៅក្នុងឧទ្យានអង្គរ។
  • វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយអ្នកជំនាញនិងកម្មករដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការជួសជុលប្រាសាទឥដ្ឋកន្លងមក ក្នុងគោលបំណងបន្តចំណេះជំនាញទៅមន្ត្រី បុគ្គលិក កម្មករថ្មីៗដែលមានបទពិសោធន៍តិច ដើម្បីបង្កើនសមត្ថភាពរួមគ្នាក្នុងការជួសជុលអភិរក្សប្រាសាទឥដ្ឋ និងបង្កើតអ្នកបន្តវេនជួសជុលឱ្យមានកាន់តែច្រើន ព្រោះភាពខូចខាតនៃសំណង់ប្រាសាទបុរាណនៅតែមាននាថ្ងៃអនាគត។
  • ក្នុងការបង្រៀន គឺមានទាំងទ្រឹស្តីទូទៅក្នុងការជួសជុលប្រាសាទឥដ្ឋនិងការអនុវត្តជាក់ស្តែងនៅតាមការដ្ឋានជួសជុល (ប្រាសាទលលៃ) ដែលរួមមាន វិធីសាស្ត្រក្នុងការតឥដ្ឋ និងរូបមន្តផ្សំសារធាតុដើម្បីប្រើប្រាស់ជាស៊ីម៉ង់ត៍ក្នុងការតភ្ជាប់ឥដ្ឋដើម្បីជួសជុលប្រាសាទបុរាណ៕
  • //www.ppreporter.com/wp-content/uploads/2019/12/73178208_1337548169785441_7601892659933741056_o.jpg” alt=”” width=”720″ height=”960″ class=”alignnone size-full wp-image-113646″ />
  • //www.ppreporter.com/wp-content/uploads/2019/12/78046776_1337548049785453_5142048770778726400_o.jpg” alt=”” width=”960″ height=”720″ class=”alignnone size-full wp-image-113647″ />
  • //www.ppreporter.com/wp-content/uploads/2019/12/78207299_1337547953118796_3761062952271085568_o.jpg” alt=”” width=”960″ height=”720″ class=”alignnone size-full wp-image-113648″ />
  • //www.ppreporter.com/wp-content/uploads/2019/12/78329280_1337547913118800_7882077965339590656_o.jpg” alt=”” width=”960″ height=”639″ class=”alignnone size-full wp-image-113649″ />
  • //www.ppreporter.com/wp-content/uploads/2019/12/78719423_1337548299785428_8535449281128038400_o.jpg” alt=”” width=”960″ height=”720″ class=”alignnone size-full wp-image-113650″ />
  • //www.ppreporter.com/wp-content/uploads/2019/12/78768675_1337547933118798_2911681393656332288_o.jpg” alt=”” width=”960″ height=”639″ class=”alignnone size-full wp-image-113651″ />
  • //www.ppreporter.com/wp-content/uploads/2019/12/78781279_1337548139785444_340357341956276224_o.jpg” alt=”” width=”960″ height=”720″ class=”alignnone size-full wp-image-113652″ />
  • //www.ppreporter.com/wp-content/uploads/2019/12/78795477_1337548216452103_6509259907613589504_o.jpg” alt=”” width=”960″ height=”720″ class=”alignnone size-full wp-image-113653″ />
  • //www.ppreporter.com/wp-content/uploads/2019/12/78848374_1337548026452122_1230872996365729792_o.jpg” alt=”” width=”960″ height=”720″ class=”alignnone size-full wp-image-113654″ />
  • //www.ppreporter.com/wp-content/uploads/2019/12/79154861_1337548083118783_8443757076592721920_o.jpg” alt=”” width=”960″ height=”720″ class=”alignnone size-full wp-image-113655″ />
អត្ថបទដែលជាប់ទាក់ទង