ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តូហ្គោមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើវិស័យកសិកម្មនិងជាមួយរាជធានីលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍

83

ភ្នំពេញ៖អភិបាលក្រុងនៃប្រទេសតូហ្គោបានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យកសិកម្មនិងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍។

  ការលើកឡើងពីបំណងខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ធ្នូខណៈដែលលោកអភិបាលក្រុងនៃប្រទេសតូហ្គោជួបសំណេះសំណាលនិងសំដែងការគូសមជាមួយលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រោយបញ្ចប់មហាសន្និបាតអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសារបារាំង(AIMF)លើកទី៣៩ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ

  ក្នុងជំនួបសំណេះសំណាលនិងសំដែងការគូសមនោះភាគីទាំង២បានលើកឡើងនូវចំណុចល្អជាច្រើនដែលជាបទពិសោធន៏ក្នុងការអភិវឌ្ឍន៏ទីក្រុង។

    លោកអភិបាលក្រុងនៃប្រទេសតូហ្គោបានលើកឡើងថាកម្ពុជាជាប្រទេសកសិកម្មដូច្នេះតូហ្គោចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនេះឲ្យបានខ្លាំងក្លាជាមួយកម្ពុជាក៏ដូចជាមួយរាជធានីភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មទេសចរជាដើម។   

   លោកឃួងស្រេងបានថ្លែងឲ្យដឹងដែរថារាជធានីភ្នំពេញត្រូវការដៃគូលើការពង្រឹងពង្រីកលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហើយរវាងកំរិតទីក្រុងនិងទីក្រុងយើងអាចផ្តល់កិច្ចសហការគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៏នៃទីក្រុងយើងទាំង២។

   លោកអភិបាលរាជធានីក៏បានជំរាបជូនភ្ញៀវពីសក្ដានុពលទេសចរណ៏ដែលកម្ពុជាមានដូចជាប្រាង្គប្រាសាទ,ធម្មជាតិដ៏សម្បូរបែបតំបន់ឆ្នេរមណីដ្ឋានធម្មជាតិដែលជាទេសចរណ៏វប្បធម៌ធម្មជាតិដ៏ទាក់ទាញសំរាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីគ្រប់តំបន់អោយមកទស្សនា។

    សូមបញ្ជាក់ថាមហាសន្និបាតអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសារបារាំង(AIMF)លើកទី៣៩បានបញ្ចប់ទៅប្រកបដោយជោគជ័យដែលមានតំណាងទីក្រុងប្រមាណ៤០២មកពី៤១ប្រទេសដែលពួកគេបានពិភាក្សាគ្នា,លើកពីបទពិសោធន៏នៃការអភិវឌ្ឍន៏ទីក្រុងនិមួយៗជាពិសេសរយះពេល៤០ឆ្នាំនៃការអភិវឌ្ឍន៏ទីក្រុងភ្នំពេញដែលទីក្រុងមួយនេះបានឆ្លងកាត់ភាពខ្ទេចខ្ទាំដល់ចំណុចសូន្យនៃរបបប្រល័យពូជសាសន៏។តែពេលពេលនេះភ្នំពេញខុសពីភ្នំពេញកាលពី៤០ឆ្នាំមុនគឺមានការអភិវឌ្ឍន៏រីកចំរើនយ៉ាងខ្លាំងក្លាក្រោមការដឹកនាំរបស់សម្តេចតេជោជានាយករដ្ឋមន្ត្រី៕

 

អត្ថបទដែលជាប់ទាក់ទង