ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ដ៏កម្រ! រថពាសដែក បេីកបុកបាក់បង្កាន់ដៃស្ពាន មិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង

105

ស្ទឹងត្រែង៖ ឧបទ្ទវហេតុមិនធ្លាប់មានមួយបានកេីតឡេីងីង​ រថពាសដែក​ បេីករេចង្កូតទៅបុកបង្កាន់ដៃស្ពានមេគង្គ បាក់អស់មួយប្រឡោះ សំណាងហេីយ​មិនធ្លាក់ពីលេីស្ពាន​ បង្កការភ្ញាក់ផ្អេីល​យ៉ាងខ្លាំង នាថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ នៅលេីស្ពានមិត្តភាព​កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ជាស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវជាតិលេខ៩ តភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ៊

ប្រភពព័ត៌មាន​បឋម​បានអោយដឹងថា​ រថពាសដែកខាងលេី​ខូច​ ទេីបយកទៅជួសជុល​ឡេីងវិញ​ បន្ទាប់ពីជួសជុលរួច​ បងប្អូន​កងទ័ព​បានបេីកសាក​ លុះពេលធ្វេីដំណេីរ​ឆ្លងស្ពាន​ មកដល់ចំណុចកេីតហេតុ​ ស្រាប់តែរេចង្កូត​ទៅបុកបង្កាន់ដៃស្ពាន​ ដោយសារតែបង្កាន់ដៃស្ពាននេះ​ មានសភាព​រឹងមាំ​ ទេីបមិនបណ្ដាលឲ្យបាក់ធ្លាក់ចូលទន្លេ​ គ្រាន់តែរងការខូចខាត​ បាក់ដែកបង្កាន់ដៃ​ស្ពាន​ អស់មួយប្រឡោះ​ និងរថពាសដែករងការខូចខាត​ចំហៀង​មុខ​ តែមិនបណ្ដាលឲ្យអ្នកបេីកបររងរបួសនោះទេ​ ។

ប្រភពបន្តថា​ យ៉ាងណាមិញ​​ អុ្នកបេីក​រថគ្រោះ​ក៏បានរាយការណ៍ ជូនសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានដឹង​ និងទាក់ទង​មន្ទីរសាធារណការខេត្ត​ ចុះទៅពិនិត្យមេីល​ផងដែរ​ និងអនុញាតិ​ចេញ សំណងជួសជុលបង្កាន់ដៃស្ពាន ដែលរងការខូចខាតនោះឡេីងវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង