ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Felix ៖ ត្រូវគិតពីមេដាយមាស ឬ លើកពាន មិនត្រូវគិតពីចំណាត់ថ្នាក់លេខ៣នោះទេ

81


ភ្នំពេញគ្រូបបង្វឹកបាល់ទាត់ក្រុមអាយុក្រោម២២ឆ្នាំ របស់កម្ពុជាបានបង្ហាញ ពីមហិច្ឆតាប្រាប់ក្រុមទាំងមូលថា មិនត្រូវគិតពីចំ
ណាត់ថ្នាក់លេខ៣នោះទេ ត្រូវគិតពីមេដាយមាស ឬ លើកពាន ។
លោកបាននិយាយថា ពិតជាអស្ចារ្យថាសម្រាប់ការលេងរបស់យើង ជាមួយម៉ាឡេស៊ី ។ខ្ញុំមានជំនឿចិត្តទៅលើកីឡាករ ទាំង២០រូប
ដែលចូលរួមក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកនេះ ។យើងអាចធ្វើបានមួយដំណាក់កាល ហើយឥឡូវយើងត្រូវឆ្ពោះទៅ រកមេដាយយើងមិនត្រូវគិត
ពីចំណាត់ថ្នាក់លេខ៣ទេ យើងបានដាក់គោលដៅគិតពីមេដាយមាស ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបន្តថា បេសកកម្មរបស់យើង មិនទាន់ចប់ទេ យើងត្រូវគិតពីការរក្សាសុខភាព និងរាងកាយរបស់យើង ។យើងគិតពីការរីកចម្រើនជាង គិតពីលទ្ធផលពេលនេះ ក្រុមរបស់យើងបានបង្ហាញ ពីការរីកចម្រើនហើយ តែការប្រកួតរបស់យើងលើកក្រោយនឹងកាន់តែធ្ងន់ទៅៗ ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ របស់កម្ពុជាបានសាងប្រវត្តិសាស្រ្ត រយៈពេល៦០ឆ្នាំ ក្នុងដំណើរការឡើងវគ្គ
ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅស៊ីហ្គេម បន្ទាប់ពីយកឈ្នះម៉ាឡេស៊ី ៣ទល់១ ស្មើម្ចាស់ផ្ទះហ្វីលីពីន ១ទល់១ ឈ្នះទីម័រខាងកើត ៥ទល់០ និង
ចាញ់មីយ៉ាន់១ទល់២ នោះ៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង