ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ដុត​បំផ្លាញ​ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​ទម្ងន់​​​​ ១០០​តោន​

83

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ មាន​រៀបចំ​ពិធី​ដុត​បំផ្លាញ​​​ផលិ​តផ​ល​ក្លែង​ បន្លំ​ម៉ាក​សញ្ញា​និង​​​ រំលោ​ភ​ក​ម្មសិទ្ធិ​ប​ញ្ញា​ មាន​ចំនួន​ទម្ងន់​ប្រមា​ណ​​ ១០០​តោន​ ​ស្ថិត​នៅ​ ភូមិ​សំរោ​ង​​ទាវ​ ​សង្កាត់​​​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ក្រោម​ អធិបតីភាព​ពី​​លោក​ តេ​ង​ សា​វង្ស​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ស​ម្តេ​ច​ក្រ​ឡា​ហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​​ ​រដ្ឋ​ម​ន្រី​ក្រសួងម​ហា​ផ្ទៃ​ និង​មានការ​ចូលរួ​ម​​ពី​​សំណា​ក់​​មន្ត្រីរាជ​ការ​ កងកម្លាំង​សមត្ថកិច្ច​​ទាំ​ង​​៣​ប្រភេទ​ បងប្អូន​ប្រជាពលរដ្ឋ​យ៉ា​ង​ច្រើន​​កុះ​ករ​ ។

លោកឧត្តមសេនីយ៍ ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាល​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋកិ​ច្ច​ បានឲ្យដឹងថា កន្លងមកកម្លាំងនាយកដ្ឋាន​រ​បស់លោ​ក បានធ្វើការដុតបំផ្លាញចោលនូវ​វត្ថុ​ចាប់​យកក្លែ​ងក្លាយ​៣​២លើក​ម​កហើយ។ ដោយឡែក ទំនិញដែលដុតបំផ្លាញនៅថ្ងៃ​នេះ​ មាន១២មុខ រួមមាន៖ សំបកកញ្ចប់បារីគ្រ​ប់​ប្រភេទ, សំបកសុងបា​រី​ចម្រុះ​, បារីចម្រុះម៉ាក, សសៃថ្នាំជក់, ឧប​ក​រណ៍ស​ម្ភារប​ម្រើឲ្យកា​រ​ផលិ​តបារី, ផលិតផលគ្រឿងសំអាង,​ ឧបករណ៍សម្ភារបម្រើឲ្យកា​រ​ផលិ​ត​គ្រឿង​សំអា​ង​ ផលិតផលធូប និងធូបមូសសរុបប្រមា​ណ​ ជា​​ង១០០​តោន​។

លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានសូមសំណូមពរដល់អង្គភាព​ ​និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអ​ស់​បន្តចូ​លរួម​សហ​ការ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ព​ស់​ បន្ថែមទៀត ​និងសំណូមពរប្រជាពលរដ្ឋឲ្យ​មា​នការ​ប្រុងប្រ​យ័ត្នចំ​ពោះផលិ​ត​ផល​ក្លែ​ងក្លាយ និងចូលរួ​ម​សហ​កា​រផ្ត​ល់​ព័ត៌មាន ជូនសមត្ថកិច្ចក្នុងករ​ណី​ពិនិត្យ​សង្ស័យ​ឃើ​ញថា មានទីតាំងផលិតផល​ផ្សេ​ង​ៗ ដែលខុសច្បា​ប់​ដើម្បី​ចូលរួ​មទ​ប់ស្កាត់ និងការពារសុខុមាលភាពជូន​ប្រ​ជា​ពល​រដ្ឋ។

លោក តេង សាវង្ស បានថ្លែងថា គោលដៅដែលនាយកដ្ឋាននគរ​បា​លប្រ​ឆាំងប​ទល្មើ​សសេ​ដ្ឋ​កិច្ច ធ្វើការបង្ក្រា​ប​​នេះ គឺជាទីតាំងលួច​លា​ក់ផ​លិត ដែលមិនមាន​អា​ជ្ញា​ប័​ណ្ណ ឬទិដ្ឋាការពីក្រសួ​ង​ឧ​ស្សាហ​កម្ម និងសិប្បកម្ម និងពីក្រសួងសុខាភិ​បា​ល​នោះទេ​ ហើយផលិត​ផ​លដែ​លលួ​ចលាក់ផលិ​​ត​នោះ​​គឺជាផលិតផលដែលពុំមា​ន​ការ​ត្រួ​តពិនិត្យ​ត្រឹ​មត្រូវ និងបានក្លែងប​ន្លំ​ម៉ាកសញ្ញារប​ស់​ក្រុ​ម​ហ៊ុន ដែលមានសិ​ទ្ធិ​ស្របច្បា​ប់ទៀ​តផ​ង​។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ​បានកោតស​រសើ​រចំពោះបណ្តា​ក្រុម​ហ៊ុ​ន សហគ្រាស និងប្រជាពលរដ្ឋ ដែ​លបានផ្ត​ល់រ​បាយ​កា​រណ៍ ព័ត៌មាន អំពីទីតាំងអំពីមុខ​ស​ញ្ញា​ គោលដៅផលិត​ ​និងគោលដៅដែលឈ្មួញបាន​ល​ក់ចែក​​ចាយ នូវផលិតផល​ខុ​ស​ច្បាប់​ ឲ្យដល់សមត្ថកិច្ចបង្កលក្ខ​ណៈ​ងាយ​ស្រួល​ ដល់កិច្ចប្រតិបត្តិការ​ក្នុ​ងកា​រប​ង្ក្រាបបាន​ទា​ន់ពេ​លវេលា និងប្រកបដោយប្រសិទ្ធភា​ព​ ហើយសង្ឃឹមថា សក​ម្ម​ភាពនេះនឹងបន្តដូចភ្លៀងរលឹ​ម​ ដើម្បីឈានទៅលុបបំបាត់​នូ​វអំ​ពើល្មើស​ច្បា​ប់ ដែលជាហានិភ័យប៉ះពា​ល់​ដល់​សុ​ខភា​ព អាយុជី​វិត របស់ប្រ​ជាព​ល​រដ្ឋ និងរួមចំណែកសក​ម្ម​ភាព ជាមួយបណ្តាប្រទេ​ស​ ក្នុងការ​ជី​កឬស​រប​ស់ពួកឧ​ក្រិដ្ឋ​ជន ដើម្បីស្ថិរភាព​ និងស​ន្តិសុ​ខស​កល​៕

អត្ថបទដែលជាប់ទាក់ទង