ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បង្ហាញមុខ​សញ្ញា​ចោរឆក់​យ៉ាងសកម្ម​១១​នាក់

102

​ខេត្ត​ព្រះសីហនុ​៖ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​ធ្វើ​សន្និសីទកាសែត បង្ហាញមុខ​ក្រុម​ចោរលួច​ឆក់​យ៉ាងសកម្ម​ចំនួន​១១​នាក់ ជូន​ដល់​ក្រុម​យ​អ្នកសារព័ត៌មាន ជួយ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៨ ខែធ្នូ ឆ្នាំ​២០១៩​នេះ ។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​នោះ លោក កុល ផា​លី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ក្រុម​ចោរលួច​ឆក់​ទាំង​១១​នាក់​នេះ កន្លងមក​ធ្លាប់ធ្វើ​សកម្មភាព លួច​ឆក់​យ៉ាងសកម្ម នៅក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ ដោយបាន​ឆក់យក​ទូរស័ព្ទដៃ និង​កាបូប របស់​ជនរងគ្រោះ រួមមាន​ទាំង ខ្មែរ និង​បរទេស ព្រមទាំង​មានប្រើ​ប្រាស់​គ្រឿងញៀន​ផង​។​

​លោក កុល ផា​លី បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរលួច​ឆក់​ទាំង​១១​នាក់​ខាងលើនេះ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ជា​អ្នកសម្របសម្រួល​ផ្នែក​ច្បាប់​។​
​យុទ្ធនាការ​នេះ គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ៣ និង​៣០​នាទី​ទៀបភ្លឺ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាបបាន​ជនសង្ស័យ​ចំនួន ១១​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​) យ៉ាងសកម្ម​នៅក្នុង​ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយ​ដកហូត​បាន​សម្ភារ​វត្ថុតាង​មួយចំនួនទៀត​។​
​សមត្ថកិច្ច​បង្ហាញ​ឈ្មោះ ជនសង្ស័យ​ទាំង ១១​នាក់​នោះ​រួមមាន​៖១- ឈ្មោះ សឿន ប៊ុន​សែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ២- ឈ្មោះ យៀន អាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​កាស៊ីណូ ទីង​ស៊ឹង មាន​ទីលំនៅ ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ៣- ឈ្មោះ សោ ដា​រ៉ា ហៅ ប៉ាន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ៤- ឈ្មោះ ផាត សុ​ភី​ន ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ៥- ឈ្មោះ លីម គីម​ស្រ៊ុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ៦- ឈ្មោះ នី សុវណ្ណ​ឌឿ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ៧- ឈ្មោះ សេង សៀវ​មិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ៨- ឈ្មោះ ឈុន ណេ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ៩- ឈ្មោះ វ៉ុ​ន វិច្ឆិកា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ១០- ឈ្មោះ យន់ សុខ​លីន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​១១- ឈ្មោះ គី សំណាង ហៅ ប៊ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

​វត្ថុតាង​សមត្ថកិច្ច​ចាប់​យកបាន​រួមមាន​៖ ម៉ូតូ​៣​គ្រឿង (​មធ្យោបាយ​ជិះ​ប្រព្រឹត្ត​បទល្មើស ឆក់​) ទូរស័ព្ទដៃ​ចំនួន​៨​គ្រឿង (​មាន​មួយចំនួន​ជា​ផល​នៃ​អំពើ​ឆក់​) កាបូបដៃ​៤ (​ផល​នៃ​អំពើ​ឆក់​) ខ្សែ​កាបូប​១ (​ផល​នៃ​អំពើ​ឆក់​) ឯកសារ​ជា​ភាសា​ចិន​មួយចំនួន (​ផល​នៃ​អំពើ​ឆក់​) អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន​២​សន្លឹក និង​កាត​មួយចំនួន (​ផល​នៃ​អំពើ​ឆក់​) គ្រឿងញៀន​មួយចំនួន។​
ថង់​សម្រាប់​ដាក់​គ្រឿងញៀន​មួយចំនួន​៖ ដែកកេះ​មួយចំនួន​ ដប​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១ ដាវ​ចំនួន​១​ដើម​
កាំបិតប៉័ងតោ ១​ដើម​ កូនកាំបិត ១​ដើម​ កាំបិត​ស្នៀត ១​ដើម។​

​ជនសង្ស័យ​ ត្រូវបាន​មន្ត្រីនគរបាល​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ស្របតាម​ច្បាប់​៕


អត្ថបទដែលជាប់ទាក់ទង