ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បុរស​ម្នាក់​ត្រូវបាន​នាំខ្លួន​មក​សាកសួរ ករណី​ប្រើ​អំពើ​ហឹ​ង្សា​បណ្តាល​ឲ្យ​របួសស្នាម និង​រំលោភ​សេពសន្ថវៈ​

79

​ក្រុងព្រះសីហនុ​៖ អធិការនគរបាល​ក្រុងព្រះសីហនុ​ថ្លែងថា បុរស​ម្នាក់​ត្រូវបាន​នាំខ្លួន យកមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង តាម​បណ្តឹង​របស់​គ្រួសារ​ក្មេងស្រី​វ័យ​១៦​ឆ្នាំ​ម្នាក់ ដែល​ប្តឹង​បុរស​ជន​សង្ស័យថា ប្រើ​អំពើ​ហឹ​ង្សា​មកលើ​កូនស្រី​គាត់ បណ្តាល​ឲ្យ​មាន​ស្នាមរបួស​លើ​ដងខ្លួន ។
​បើទោះជា​នៅក្នុង​បណ្តឹង​ដែល​ដាក់​ប្តឹងទៅ​ប៉ូលីស​ថា ជា​ករណី​ប្រើ​ហឹ​ង្សា​យ៉ាងណាក្តី ប៉ុន្តែ​តាម​ប្រភព​ខ្លះ​ថា ករណីនេះ​ក៏មាន​ការចោទប្រកាន់​ប​ន្ថែ​ម ពី​ខាង​គ្រួសារ​ក្មេងស្រី​រូបនោះ ទៅលើ​បុរស​ជន​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី​រូបនេះ​មួយ​លើក​ជា​ពីរលើក ដោយ​ការ​គំរាម និង​មានប្រើ​អំពើ​ហឹ​ង្សា​ផងដែរ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ នៅ​ចំណុច​អូរ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ក្នុងនោះ​ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​ឈ្មោះ សុភ​ត្រា មុខរបរ​លក់ដូរ ។ ចំណែក​ក្មេងស្រី​ឈ្មោះ ច​.​ស​.​ន អាយុ ១៦​ឆ្នាំ ស្រុកកំណើត ខេត្តបាត់ដំបង មក​រស់នៅ​ក្រុងព្រះសីហនុ​ធ្វើ​ការងារ​នៅកាស៊ី​ណូ​។​
​ទោះជា​យ៉ាងនេះ​ក្តី បើតាម​លោក​អធិការនគរបាល​ក្រុងព្រះសីហនុ ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ នៅ​ថ្ងៃ​៧​ធ្នូ​២០១៩​ថា សំណុំ​រឿងនេះ នគរបាល​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​រក​យុត្តិធម៌​ជូន​គូភាគី​ថា តើ​ក្មេងស្រី​រងគ្រោះ​ពិតជា​ត្រូវបាន បុរស​ជនសង្ស័យ​រំលោភ និង​ធ្វើ​ទារុណកម្ម​មែនឬ​យ៉ាងណា​៕

អត្ថបទដែលជាប់ទាក់ទង