ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លាន់ឮដូចរន្ទះ! ទាំងព្រលឹមអុល…! រថយន្តធុនតូចព្រលះទ្រូងផ្លូវ

76

បុរស៤នាក់​ ទេីបចេញពីតុបតែងរោងការ​​ បើករថយន្ត PRUIS ​មួយគ្រឿង​ ត្រលប់ទៅផ្ទះ​វិញ​ ក្នុង​ល្បឿន​លឿន ​សង្ស័យងោកមួយភាំង​ ក៏ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះចែក​ទ្រូងផ្លូវ​ បណ្តាលឱ្យ​បាក់​អស់​១​កង់​ និងខ្ទេចរថយន្តអស់មួយកំណាត់មុខ​កល់ជាប់លេីរបាំងថ្ម​ បេីកទៅមុខលែងរួច​ និងបណ្ដាលឲ្យមានអ្នករបួសម្នក់​ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ​ ​បង្កការភ្ញាក់ផ្អេីល​ដល់អ្នកដំណេីរ​រាយការណ៍ប្រាប់សមត្ថកិច្ច​មូលដ្ឋាន​ ចុះមកជួយសម្រួលចរាចរណ៍​ផងដែរ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ បានកេីតឡេីង​កាលពី​វេលា​ម៉ោង០៧:១០នាទីព្រឹក ថ្ងៃអាទិត្យ​ ទី០៨​ ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៩ នៅ​ចំណុចខាងមុខមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈមិត្តភាព កម្ពុជា​-ជប៉ុន​ ជាប់វិទ្យាល័យហ៊ុនសែនចាក់អង្រែ​ លេីកំណាត់ផ្លូវ​ជាតិ​លេខ​២​ ស្ថិតក្នុងភូមិទួលរកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ ​​រាជធានីភ្នំពេញ​៕

អត្ថបទដែលជាប់ទាក់ទង