ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាសូមអបអរសាទរកីឡាការិនីស៊នសៀវម៉ីដណ្តើមបានមេដាយមាសខណៈកីឡាការិនី២រូបទៀតដណ្តើមបានត្រឹមប្រាក់

66

សម្តេចតេជោសូមកោតសរសេីរនិងអបអរសាទរកីឡាការិនីតេក្វាន់ដូកម្ពុជាកញ្ញាស៊នសៀវម៉ីដណ្តើមបានមេដាយមាស១គ្រឿងនៅព្រឹត្តិការណ៍កីឡាSEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីននៅមុននេះបន្តិច។

នេះជាការការពារមេដាយមាសបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យទី០៨ខែធ្នូឆ្នាំ២០១៩បន្ទាប់ឈ្នះមេដាយមាសលេីកដំបូងក្នុងSEA Game 2017 នៅប្រទេសម៉ាឡេស៊ីក្នុងកីឡាតេក្វាន់ដូទម្ងន់លេីស៧៣គីឡូក្រាម។  ស៊នសៀវម៉ីជាអតីតម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។

គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះចំពោះមេដាយបណ្ដោះអាសន្ននិងអត្តពលិកដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនមានចំនួន៣៥គ្រឿង(មាស៣, ប្រាក់៦និងសំរឹទ្ធ២៦)

អត្ថបទដែលជាប់ទាក់ទង