ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូយ ឡាយក្លាយជាជើងឯក

61

ភ្នំពញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនាយប់ថ្ងៃទី៧ធ្នូអ្នកប្រ
ដាល់កូយឡាយក្លិបទ័ពឆ័ត្រយោង៩១១ បានក្លាយជាជើងឯកបន្ទាប់ពីយកឈ្នះអ្នកប្រដាល់ព្រឿង សុជាតិក្លិបកងពលធំអន្តរាគមន៍លខ២ដោយពិន្ទុនោះ ។
ការប្រកួតពិតជាមានលក្ខណៈតឹងតែងមែន តែស្ថានភាពនៃការប្រកួតកូយ ឡាយមាន
ប្រៀបលើសុជាតិភាគច្រើន ។ ស្ថិតិនៃការវ៉ៃចេញប្រហាក់ប្រហែលគ្នាតែការវ៉ៃចេញរបស់កូយ
ឡាយមានប្រសិទ្ធិភាពជាង ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទឹកតែម្ដង លទ្ធផលចុងក្រោយកូយឡាយ បានទទួលជ័យជំនះលើព្រឿង សុជាតិដោយពិន្ទុក្នុងលទ្ធផល៣ទល់២គឺចៅក្រម៣រូបផ្ដ់ពិន្ទុឲ្យ
កូយ ឡាយឈ្នះ និង ២រូបផ្ដល់ពិន្ទុឲ្យសុជាតិឈ្នះ ។
កូយ ឡាយដែលជាអ្នកលើកពានព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement
ក្រៅពីពានគេបាន ទទួលប្រាក់រង្វាន់អមចំនួន៤.០០០ដុល្លារ ចំពោះសុជាតិដែលបានចំណាត់
ថ្នាក់លេខ២បានរង្វាន់អមចំនួន២.០០០ដុល្លារ ។
ចំពោះការប្រកួតដណ្ដើម ចំណាត់ថ្នាក់លេខ៣វិញនោះសូត្រ ខេវិនក្លិបបក្សីស្លាបដែក
បានយកឈ្នះអ្នកប្រដាល់ទូច ដេវីដក្លិបអារុណរះកីឡាដោយពិន្ទុ ។
ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះ ក៏មានលក្ខណៈតឹងតែងដែរ គឺខេវិនយកឈ្នះដេវីដក្នុងលទ្ធផល៣ទល់៣ប៉ុណ្ណោះ ដោយចៅក្រម៣រូបផ្ដល់ ពិន្ទុឲ្យខេវិនឈ្នះនិង ២រូបផ្ដល់ពិន្ទុ
ឲ្យដេវីដឈ្នះ ។
ខេវិនដែលបានចំណាត់ថ្នាក់លេខ៣ បានទទួលប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន៧៥០
ដុល្លារ ចំពោះទូច ដេវីដបានទទួលរង្វាន់លួងចិត្ត ចំនួន៥០០ដុល្លារដែរ ។
ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ៊ូច ធារិទ្ធក្លិបអាណាចក្រ
គុនខ្មែរបានយកឈ្នះអ្នកប្រដាល់ថៃច្រៅ ឡាប(Chraoe Lap)ដោយពិន្ទុ ។
ការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់ រវាងអ្នកប្រដាល់រួមជាតិវិញនោះឡុង ហាក់សមា
គមប្រដាល់ ក្រសួងការពារជាតិបានយក ឈ្នះអ្នកប្រដាល់ប៊ន ពន្លឹតក្លិបនាគរាជចតុមុខដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង