ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករសាលី អ៊ូម៉ើតឈ្នះមេដាយមាសពិភពលោក

73

ភ្នំពេញ៖កីឡាករម៉ូតូទឹកកម្ពុជាសាលី អ៊ូម៉ើតបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍Jet Ski World Cup

2019 កាលពីថ្ងៃទី៨ធ្នូនាទីក្រុងបាតាយ៉ាប្រទេសថៃ ។

កីឡាករកម្ពុជារូបនេះប្រកួតលើវិញ្ញាសាPro- Am Ski Super Stock នៅក្នុងការប្រកួតជុំចុងក្រោយបន្ទាប់

​បានឆ្លងផុតការប្រកួតជម្រុះរកជើងខ្លាំងលើពិភពលោកចំនួន៣លើកមកនោះ ។ព្រឹត្តិការណ៍នេះមានប្រទេសចំ

​នួន៦០ចូលរួមហើយទង់ជាតិរបស់កម្ពុជាត្រូវបានបង្ហូតបន្ទាប់ពីឡាកររូបនេះប្រជែងបានជ័យជំនះនៅជុំផ្ដាច់

ព្រ័ត្រមកនោះ ។

សូមបញ្ជាក់ថាសាលី អ៊ូម៉ើតធ្លាប់ឈ្នះមេដាយស៊ីហ្គេមកាលពីឆ្នាំ២០១៧នីប្រទេសម៉ាឡេស៊ី ព្រមទាំង

ធ្លាប់ឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតធំៗក្នុងពិភពលោកជាច្រើនព្រឹត្តិការណ៍ទៀតផង ។

សម្រាប់កម្ពុជានេះជាប្រភេទកីឡាថ្មីមួយតែកម្ពុជាមានសក្ដានុពលលើប្រភេទកីឡានេះ ។សម្រាប់ឆ្នាំនេះ

​កីលាប្រភេទនេះមិនមាននៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង