ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិវៀតណាមម្នាក់ បើកទ្រាក់ទរ័ភ្ជួរដីហើយបានរយ៉ែថយកិនបុរសម្នាក់ស្លាប់

132

ខេត្តស្វាយរៀង៖ បុរសម្នាក់ ដែលពលរដ្ឋប្រទះឃើញសាក់សពកណ្តាលវាស្រែសមត្ថកិច្ចសន្និដ្ធានថាជាករណីឃាតកម្មដោយអចេតនា ដោយសាជនជាតិវៀតណាមម្នាក់ បើកទ្រាក់ទរ័ភ្ជួរដីហើយបានរយ៉ែថយកិនស្លាប់។

ករណីប្រទះឃើញសពនៅកណ្ដាលវាលស្រែកាលថ្ងៃទី៩ ធ្នូ សមត្ថកិច្ចសន្និដ្ធានថា ជាករណីឃាតកម្មដោយចេតនា ប៉ុន្តែក្រោយពីកាស្រាវជ្រាវយ៉ាងយកចិត្ត ពីសមត្ថកិច្ចទើបដឹងថា ករណីនេះជាករណីឃាតកម្ម ដោយអចេតនា ដោយសាជនជាតិវៀតណាមម្នាក់ បើកទ្រាក់ទរ័ភ្ជួរដីហើយបានរយ៉ែថយក្រោយ ពុំបានឃើញជនរងគ្រោះនៅពីក្រោយ ទើបបណ្ដាលឲ្យកិនជនរងគ្រោះស្លាប់ភ្លាមៗតែម្ដង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១:៣០នាទីថ្ងែទី៩ ខែធ្នូឆ្នាំ២០១៩ស្ថិតនៅ ភូមិស្វាយគយឃុំពពែតស្រុត ស្វាយទាប ខេត្តស្វាយរៀង បង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន​ ចុះទៅពិនិត្យ និងចោមរោមមើល ក្រោយប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុងទឹកត្រពាំងមួយកន្លែងក្បែរភូមិ ដោយខ្លួនប្រាណសពមានស្នាមបែកលលាដ៍ក្បាល និងបាក់ថ្គាមទាំងសងខាង។

ករណីប្រទះឃើញសាកសពបុរសខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំ ដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ សមត្ថកិច្ច​ស្រុកស្វាយទាប បានឲ្យដឹងថា ដោយទទួលបានព័ត៌មាន តាមរយះទូរស័ព្ទពី​ឈ្មោះ កុយ សារ៉េន​​ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាស្មៀនឃំុពពែត បានរាយការណ៍មកសមត្ថកិច្ចថា នៅចំណុចត្រពាំងតាពៅ ស្ថិតក្នុងភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប​​​ ខេត្តស្វាយរៀង មានមនុស្សស្លាប់នៅក្នុងទឹកត្រពាំង​ ក្បែរកន្លែងត្រាក់ទ័រភ្ជួរដីស្រែ។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ច​បានដឹកនាំកម្លាំងជំនាញ សហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្វាយទាប និងក្រុមគ្រូពេទ្យ ដោយមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ចុះពិនិត្យដល់កន្លែងកើតហេតុ ​​ពិនិត្យឃើញថា សាកសពដែលស្លាប់ គឺមានឈ្មោះ ផៃ ផាត​ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញខេត្ត និងគ្រូពេទ្យកោសល្យវិច័យ ឃើញថា នៅលើខ្លួនប្រាណសាកសព មានស្នាមបែកលលាដ៍ក្បាល និងបាក់ថ្គាមទាំងសងខាង។ គ្រូពេទបញ្ជាក់ថា សាកសពអាចស្លាប់ ដោយសារអ្នកបើកត្រាក់ទ័រភ្ជួរដីកិន ខណៈពេលដែលជនរងគ្រោះ កំពុងធ្វើអន្លងនៅមាត់ត្រពាំង។ ហើយនៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាមម្នាក់ មកសួរនាំ រួមនឹងត្រាក់ទ័រមួយគ្រឿងផងដែរ។

ក្រោយសាកសួររួច សមត្ថកិច្ច​ បានកំណត់មុខជនបង្កឈ្មោះ ង្វៀង ជីតាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិតាំងចូវ ឃុំតាំងងរ ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ដែលជាអ្នកបើកត្រាក់ទ័រភ្ជួរដី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នោះ ដើម្បីសាកសួរ ដោយក្រោយបង្កហេតុរួច ក៏រត់គេចខ្លួនបាត់។ លុះរហូតដល់ម៉ោង៥៖០០នាទីល្ងាច ថ្ងៃដដែល ទើបសមត្ថកិច្ច​ស្រាវជ្រាវ រកឃើញឈ្មោះ ង្វៀង ជីតាំ ហើយបាននាំខ្លួនយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះង្វៀង ជីតាំ បានឆ្លើយសារភាពថា នៅពេលខ្លួនថយត្រាក់ទ័រ ចូលទៅក្នុងបឹង ដើម្បីភ្ជួរដីមាត់បឹងនោះ មិនបានឃើញមនុស្សទេ ពេលបើកត្រាក់ទ័រឡើងវិញ ទើបឃើញមនុស្សត្រូវត្រាក់ទ័រ កិនស្លាប់ទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង