ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​ការពារ​ជាតិ ​រៀប​ចំ​ផែន​ការណ៍ ជួយ​សង្គ្រោះ​ប្រជាជន ពី​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​

87

 


ភ្នំពេញ៖ នៅ​​​ព្រឹក​ថ្ងៃ​សុក្រ​ ​ទី​២០​ ខែ​កក្កដា ​ឆ្នាំ​២០១៨ ​លោក ​នាយ​ឧត្តមសេនីយ៍ ​ម៉ឹង​ សំផន​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ជួយ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ ​ក្រសួង​ការ​ពារ​ជាតិ ​បាន​បើក​កិច្ច​ប្រជុំ​ដើម្បី​ត្រៀម​លក្ខណៈ ​ទាំង​កម្លាំង​ ឧបករណ៍​ សម្ភារៈ​ និង​មធ្យោបាយ​ផ្សេងៗ​ទៀត ​ដើម្បី​ចុះ​ជួយ​ប្រជាជន​ឲ្យ​ទាន់​ពេល​វេលា​ពី​ការ​គម្រាម​កំហែង​ដោយ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ផង​ដែរ​ ពី​បណ្តា​កង​អង្គភាព​ទ័ព​ជើង​គោក ​ទ័ព​ជើង​ទឹក​ ទ័ព​ជើង​អាកាស​ អង្គភាព​ការ​ងារ​ធានា​ភស្តុភា​ហិរញ្ញវត្ថុ​ និង​អង្គភាព​ជំនាញ​វិស្វកម្ម​ ព្រម​ទាំង​បណ្តា​អង្គភាព​ជំនាញ​កង​ពល​តូច​លេខ​៧០ ​កង​ពល​តូច​ពិសេស​៩១១ ​កង​រាជ​អាវុធ​ហត្ថ​ និង​កង​ពល​ដឹក​ជញ្ជូន​លេខ​៩៩​។​ល​។

លោក ​ម៉ឹង ​សំផន ​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា៖ ​គ្រប់​បណ្តា​អង្គភាព​កម្លាំង​ជំនាញ​ទាំង​អស់​ត្រូវ​ត្រៀម​លក្ខណៈ​ទាំង​កម្លាំង​ ឧបករណ៍ ​សម្ភារៈ​រួម​មាន ​ឧទ្ធម្ភាគ​ចក្រ ​នាវា ​អូប៊័រ ​រថយន្ត​ដឹក​ជញ្ជូន ​រថយន្ត​សង្គ្​រោះ និង​មធ្យោបាយ​ផ្សេងៗ​ទៀត ​ដើម្បី​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាជន​អោយ​ទាន់​ពេល​វេលា ​នៅ​ពេល​ដែល​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​កើត​ឡើង​ជាយ​ថា​ហេតុ​។​ លោក​ ម៉ឹង​ សំផន​បាន​បន្ត​ទៀត​ថា​៖ តាម​បណ្តា​អង្គ​ភាព​ពាក់​ព័ន្ធ​ការ​ងារ​សង្គ្រោះ​ត្រូវ​ពិនិត្យ​ឧបករណ៍ ​សម្ភារៈ​ប្រើ​ប្រាស់​ឲ្យបាន​ត្រឹម​ត្រូវ​ និង​ត្រូវ​បែង​ចែក​កម្លាំង​ជា​អចិន្រៃ្ត​នៅ​តាម​តំបន់​មួយ​ចំនួន ​ដែល​ងាយ​រង​គ្រោះ​ពី​ការ​ជន់​លិច​ ក្នុង​ការ​តាម​ដាន​ និង​ពិនិត្យ​២៤​ម៉ោង​លើ​២៤​ម៉ោង ​ដើម្បី​ចុះ​ជួយ​សង្រ្គោះ​ប្រជាជន​អោយ​បាន​ទាន់​ពេល​វេលា​ នៅ​ពេល​​​មាន​ទឹក​ជំនន់​កើត​ឡើង​ ៕

អត្ថបទដែលជាប់ទាក់ទង