ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យប្រុសស្រី២៥នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

80

 

ភ្នំពេញ៖ នៅថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យប្រុសស្រី២៥នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យប្រុសស្រីទាំង២៥នាក់រួមមាន៖

/ ឈ្មោះតែមលូកាភេទប្រុសអាយុ១៨ឆ្នាំ,/ ឈ្មោះឡុចថៃសានភេទប្រុសអាយុ៣៦ឆ្នាំត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនបាននៅចំណុចផ្លូវលេខ១៣២  សង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួលគោករាជធានីភ្នំពេញ។

/ ឈ្មោះយ៉នវិសាលភេទប្រុសអាយុ២៤ឆ្នាំ,/ ឈ្មោះផលម៉ាណែតភេទប្រុសអាយុ២២ឆ្នាំ,/ ឈ្មោះម៉នហាក់ភេទប្រុសអាយុ២៦ឆ្នាំ,/ ឈ្មោះញៀនខាវភេទប្រុសអាយុ២០ឆ្នាំត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនបាននៅចំណុចផ្លូវជាតិលេខ៥  ភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

/ ឈ្មោះកឺមវណ្តាភេទប្រុសអាយុ២៦ឆ្នាំ,/ ឈ្មោះហៀងរដ្ឋាភេទប្រុសអាយុ២៤ឆ្នាំ,/ ឈ្មោះទូចមុនីរតនាភេទប្រុសអាយុ២០ឆ្នាំ,១០/ ឈ្មោះឡាយឡុងភេទប្រុសអាយុ២២ឆ្នាំ,១១/ ឈ្មោះឆាយវាសនាភេទប្រុសអាយុ២៣ឆ្នាំ,១២/ ឈ្មោះយន់សុខាភេទប្រុសអាយុ៣៦ឆ្នាំ,១៣/ ឈ្មោះសាន់គុណភេទប្រុសអាយុ៤០ឆ្នាំ,១៤/ ឈ្មោះឈាងវាសនាភេទប្រុសអាយុ២០ឆ្នាំ,១៥/ ឈ្មោះរឿងសុភក្តិភេទប្រុសអាយុ៣១ឆ្នាំ,១៦/ ឈ្មោះមាប្រុសភេទប្រុសអាយុ២០ឆ្នាំ,១៧/ ឈ្មោះជនពេជ្រភេទប្រុសអាយុ២០ឆ្នាំ,១៨/ ឈ្មោះសៅមួយស៊ាងភេទប្រុសអាយុ២៩ឆ្នាំ,១៩/ ឈ្មោះអ៊ុកថាភេទប្រុសអាយុ៣០ឆ្នាំ,២០/ ឈ្មោះប៊ុតស្រីរ័ត្នភេទស្រីអាយុ២០ឆ្នាំ,២១/ ឈ្មោះទីស្រីល័ក្ខភេទស្រីអាយុ១៩ឆ្នាំត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបាននៅចំណុចផ្ទះល្វែងទុកចោលផ្លូវលំ  ភូមិចោមចៅ១សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

២២/ ឈ្មោះព្រំសុវណ្ណភេទប្រុសអាយុ២០ឆ្នាំ,២៣/ ឈ្មោះទូចប៉ុមភេទប្រុសអាយុ២៣ឆ្នាំ,២៤/ ឈ្មោះជីនឌុកភេទប្រុសអាយុ២០ឆ្នាំ,២៥/ ឈ្មោះមី  ឡុងឌីភេទប្រុសអាយុ១៩ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារឃាត់ខ្លួនបាននៅចំណុចផ្លូវវិមានឈ្នះឈ្នះ  ភូមិព្រែកតារ័ត្នសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

បន្ទាប់ពីសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានសាកសួរជនសង្ស័យចប់តាមវិធានការណ៍ជំនាញរួចមកសមត្ថិកិច្ចអាវុធហត្ថបានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីទាំង២៥នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង