ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកបេតុងនិងម៉ូតូ បណ្តាលអោយស្ត្រីម្នាក់ស្លាប់

613

 

ក្រុងព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកបេតុងនិងម៉ូតូ បណ្តាលអោយស្ត្រីម្នាក់ភាគីខាងម៉ូតូត្រូវរថយន្តកិនពីលើស្លាប់នៅនឹងកន្លែង កាលពីម៉ោងជិត៤ល្ងាចថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវសេ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

 

របាយការណ៍អង្កេតពីនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយ រថយន្តក្រឡុកបេតុង ០១គ្រឿងម៉ាក SANY ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ5A-0606 របស់ក្រុមហ៊ុន ហុងហ្វូ  អ្នកបើកបរឈ្មោះ ខ្មៅ ភេទ ប្រុស ២៦ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានទិសដៅពីកើត ឆ្ពោះទៅ លិច លុះដល់ចំណុចខាងលើបានកៀរម៉ូតូ ០១គ្រឿងទិសដៅស្របគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូខ្ទាតចូលក្រោមរថយន្ត កិនស្លាប់តែម្តង ។ ម៉ូតូ ម៉ាក TODAY ពណ៌ ឈាមជ្រូក គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ លិន ណាម ភេទ ស្រី អាយុ ៣៩ឆ្នាំ ទីលំនៅភូមិត្រពាំងព្រលិត ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ករណីនេះនគរបាលកំពុងចាត់វិធានការបន្តតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង