ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនបើករថយន្តក្រឡាប់ផ្ទុះឆេះ បណ្តាលឲ្យមនុស្ស៥នាក់ របួសធ្ងន់ស្រាល

87

 

ស្រុកព្រៃនប់៖ ជនជាតិចិន បើករថយន្តក្រឡាប់ផ្ទុះឆេះ បណ្តាលឲ្យមនុស្ស៥នាក់ របួសធ្ងន់ស្រាល នៅវេលាម៉ោង១ជាង រំលងអធ្រាត្រថ្ងៃទី១០ ធ្នូ ២០១៩ លើដងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាកហាយឡិនឌ័រ ផ្លាកលេខភ្នំពេញ 2X.94 02 បើកបរដោយជនជាតិចិន ដែលមានទិសដៅ ពីខេត្តព្រះសីហនុ ទៅភ្នំពេញ ។ មកដល់ចំណុចខាងលើ រថយន្តដែលមានល្បឿនលឿន បានរេចង្កូតក្រឡាប់បោកមកខាងឆ្វេង បណ្តាលឲ្យផ្ទុះឆេះខ្ទេចសល់តែគ្រោងឆ្អឹង រងរបួសធ្ងន់ម្នាក់ ក្នុងចំណោមមនុស្ស៥នាក់ ត្រូវបានរថយន្តសង្គ្រោះថៃខាងជីជីវ ដឹកទៅខេត្តព្រះសីហនុ ដឹកទៅព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង