ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រួសារប៉ាឡេស្ទីនរក្សាទុកក្រដាសប្រាក់ របស់ទាហានអូតូម៉ង់ អស់រយៈពេលជាងមួយសតវត្សរ៍

129

កាលពី 100 ឆ្នាំមុនទាហានអូតូម៉ង់ ដែលបានបម្រើនៅប៉ាឡេស្ទីន ក្នុងកំឡុងសង្គ្រាមលោកលើកទី 1 បានប្រគល់លុយក្រដាសប្រាក់រុំព័ទ្ធ ទៅនឹងក្រណាត់ របស់លោក Rusdu Efendi ដែលជាឈ្មួញប៉ាឡេស្ទីន ដែលបានបើកហាងមួយ នៅទីក្រុងណាបល្លូ ដែលគេស្គាល់ថា ជាបងស្រីនៃក្រុងដាម៉ាស នៅប៉ាឡេស្ទីន។

Rusdu Efendi មិនបានធ្វើឱ្យខូចដល់ការសន្យារបស់គាត់ទេ។ ពេញមួយជីវិតរបស់គាត់ គាត់បានរក្សារូបិយប័ណ្ណ ហើយរង់ចាំឱ្យទាហានត្រឡប់មកវិញ និងទទួលបានវា។ បន្ទាប់ពីគាត់បានស្លាប់ក្មួយប្រុស របស់គាត់ ឈ្មោះ Ragip Hilmi El-alul បានបន្តការសន្យារបស់គាត់ ខណៈដែល Efendi បានប្រគល់ប្រាក់កាសឱ្យគាត់។

រហូតមកដល់សព្វថ្ងៃនេះ គ្រួសារនេះបានរក្សាទុកលុយកាក់ របស់ទាហានអូតូម៉ង់ អស់រយៈពេលជាងមួយសតវត្សរ៍ មកហើយ បើទោះបីជាការដួលរលំ នៃចក្រភពអូតូម៉ង់ នៅឆ្នាំ 1918 ក៏ដោយ។

ប៉ាឡេស្ទីនស្ថិតនៅក្រោមការគ្រប់គ្រង នៃចក្រភពអូតូម៉ង់ អស់រយៈពេលជាង 400 ឆ្នាំចាប់តាំងពីសតវត្សរ៍ទី 16 ។

អត្ថបទដែលជាប់ទាក់ទង