ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរចំការមន ប្រើកណ្ដាប់ដៃដែក បង្រ្កាបបនល្បែងស៊ីសង ហ្គេមបាញ់ត្រី ដល់ឫស្សគល់

83

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោក ថេង សុថុល អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន ដោយបញ្ជាអោយលោក កែវ​ សំណាង​ អភិបាលរងអភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ​ទីតាំងអាជីវកម្មមជ្ឈមណ្ឌលកំសាន្តសម្រាប់កុមារ​ ហ្គេម​ វើលដ៏​ ដែលស្ថិតនៅក្រោយស្ថានទូតអូស្ត្រាលី​ ផ្លូវលេខ​ ៧៨ ភូមិ ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីបានត្រួតពិនិត្យរួចមក​ ក្រុមការងារបានឃើញថា នៅក្នុងទីតាំងនោះមានទូរហ្គេមបាញ់ត្រីចំនួន ០៨​ គ្រឿង ដែលដាក់បង្កប់នៅក្នុងមជ្ឈមណ្ឌលកំសាន្ដនេះ​ ដូចនេះក្រុមការបានសម្រេច ដកហូតទូរហ្គេមទាំងអស់នេះ មករក្សាទុកនៅសាលាខណ្ឌចំការមន​ និងបាននាំអ្នកពាក់ព័ន្ធចំនួន​ ១១នាក់​ ដើម្បីមកសាកសួរព័ត៌មានបន្ថែម នៅសាលាខណ្ឌចំការមន​។ ចំពោះបញ្ហាពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌចំការមន លោកអភិបាលខណ្ឌ នឹងបន្តចាត់វិធានការចុះបង្រ្កាបបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ផងដែរថា មូលដ្ឋានខណ្ឌចំការមនចាប់តាំងពីលោកថេង សុថុល ឡើងមកធ្វើជាអភិបាលខណ្ឌចំការមនមក ក្នុងមួយរយៈនេះគឺបានដឹកនាំកម្លាំងចម្រុះ ចុះបង្រ្កាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទ ជាបន្តបន្ទាប់ ពិសេសបនល្បែងស៊ីសងជាប្រភេទទូរហ្គេមបាញ់ត្រី តួយ៉ាងដូចនៅរសៀលថ្ងៃនេះជាដើម ហើយកន្លងមក លោកអភិបាលខណ្ឌចំការមន ធ្លាប់ព្រមានដល់អ្នកដែលនៅពីក្រោយខ្នងបនល្បែងស៊ីសង និងកាងបនល្បែងស៊ីសងទាំងអស់នោះ សូមអោយដកខ្លួនថយ ឬចេញជាបន្ទាន់ បើមិនដកខ្លួនថយនោះទេ នៅពេលណាមួយលោកស្រាវជ្រាវ រកឃើញឬស្គាល់មុខអ្នកកាង ឬនៅពីក្រោយបនល្បែងស៊ីសងទាំងនោះ និងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដោយមិនលើកលែងឡើយ។ ហើយចំពោះបនល្បែងស៊ីសង ពិសេសប្រភេទល្បែងទូរហ្គេមបាញ់ត្រីនេះ គឺលោកថេង សុថុល អភិបាលខណ្ឌចំការមន ប្ដេជ្ញាចុះបោសសម្អាត់អោយដល់ឫស្សគល់ ពោលគឺលប់បំបាត់បនល្បែងស៊ីសង ក្នុងមូលដ្ឋានខណ្ឌចំការមននៃរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង