ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលក្មេងៗក្នុងគណៈរដ្ឋមន្រ្តី នៃនាយករដ្ឋមន្រ្តីក្មេងបំផុតហ្វាំងឡង់!

65


ទីភ្នាក់ងារព័ត៌មានបានផ្សាយព្រាតនៅថ្ងៃទី៩ធ្នូនេះថា នាងSanna Marin
អាយុ៣៤ឆ្នាំ ជាប់ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្តនៃប្រទេសហ្វាំងឡង់ហើយ។
នរណាខ្លះស្ថិតក្នុងគណៈរដ្ឋមន្រ្តីគាត់។ ទីមួយគឺនាងKatri Kulmuniអាយុ ៣២ឆ្នាំប្រធានគណបក្សកណ្តាល ជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ។នាងMaria Ohisaloអាយុ៣៤ឆ្នាំ ប្រធានគណៈបក្សបៃត នៅបន្តជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃដដែល។ នាងLi Anderssonអាយុ៣២ឆ្នាំ សហប្រធានគណៈបក្សសម្ព័ន្ធឆ្វេង ជារដ្ឋមន្រ្តីក្រសួងអប់រំសិក្សាធិការ។ ហើយអ្នកស្រីAnna-Maja Henrikssonអាយុ៥៥ចាស់បន្តិច រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង