ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញចុះសួរសុខទក្ខ ប្រជាពលរដ្ឋនិងពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ

268

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  រួមជាមួយមន្ត្រីពាក់ពន្ធ័ អាជ្ញាធរដែនដីនារសៀលថ្ងៃទី២១ កក្កដានេះ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងនិងសួរសុខទក្ខ

ប្រជាពលរដ្ឋដែលកំពុងទទួលរងការលិចលង់ផ្ទះសំបែង

នៅតំបន់១ចំនួនក្នុង ខណ្ឌដង្កោ ក្រោយពីប្រជាពលរដ្ឋចំនួន២៦ភូមិ  នៅក្នុងសង្កាត់ចំនួន០៩ខណ្ឌនេះ ទទួលរងការលិចលង់អស់នោះ។

​លោកអភិបាលបានធ្វើដំណើរតាមអូប័រដើម្បីពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងតាមទីតាំងដែលលិចលង់ និងស្វែងយល់ពីតំរូវការចាំបាច់នឹងដោះស្រាយជូនពួកគាត់ភ្លាមៗ។ លោកអភិបាលបានណែនាំឲ្យមន្ត្រីជំនាញពាក់ពន្ធ័,អាជ្ញាធរដែនដីត្រូវរួមគ្នាគិតគូនិងដោះស្រាយនិងដាក់ចេញវិធានការចាំបាច់ឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋយើងដែលរងគ្រោះ រៀបចំទីទួលសុវត្ថិភាព និងរៀបចំទីតាំងស្នាក់ការកាកបាទក្រហមដែលអាចដាំស្លររួមគ្នាបានដើម្បីសំរួលការលំបាកដល់បងប្អូននៅពេលទឹកលិចផ្ទះសម្បែង រៀបចំឲ្យមានពេទ្យប្រចាំការនៅទីតាំងរងគ្រោះដើម្បីផ្តល់សេវាសុខាភិបាលជូនពួកគាត់។

  ពាក់ព័ន្ធនឹងទំនប់៧មករា(ទំនប់សណ្តរស្ទឹងព្រែកត្នោត)ដែលមានរន្ធនាគ មានទឹកហូរក្រោមទំនប់នេះលោកឃួង ស្រេង បានជម្រុញអោយមន្ទីរធនធានទឹកប្រើគ្រឿងចក្របិទភ្លាមៗ ជៀសវាងទុកអោយទឹកហូរច្រោះរហូតផ្តាច់ទំនប់នោះ។

   ក្រៅពីនេះលោកអភិបាលក៏បានបញ្ជាអោយបញ្ជូនតង់មកអោយប្រជាពលរដ្ឋដែលចាកចេញពីលំនៅដ្ឋានមករស់នៅបណ្តោះអាសន្នលើទីទួលសុវត្តិភាពផងដែរ។

   បើយោងតាមការអោយដឹងពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ សង្កាត់ដែលទទួលរងការលិចលង់ធ្ងន់ធ្ងរជាងគេ គឺ
 សង្កាត់សាក់សំពៅ មាន០៦ភូមិ  ៤៥៤គ្រួសារ មនុស្សចំនួន២០៤៩នាក់ ស្រី១១៤៤នាក់ ៕

 

អត្ថបទដែលជាប់ទាក់ទង