ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុ​មហ៊ុ​​នចំនួន ៥ បោះផ្សាយលក់មូលបត្រក​ម្ម​សិទ្ធិ និងក្រុម​ហ៊ុន​៣ទៀ​ត ​បា​នបោះផ្សាយ​លក់មូ​លបត្រ​​បំ​​​ណុល ​ មានទំហំទឹកប្រាក់សរុប​​ ​ចំ​នួន​១៥​១លា​នដុ​ល្លា​រ

201

 

ភ្នំពេញ៖ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងថា រ​ហូតម​កដល់នេះ គណៈកម្មការមូលបត្រកម្ពុជា មា​ន​ក្រុមហ៊ុនសរុបចំនួន៨ ដែលមកចុះបញ្ជី ​។ ក្នុងនោះ​មានក្រុ​មហ៊ុ​​នចំនួន ៥ បានបោះផ្សាយលក់មូលបត្រក​ម្ម​សិទ្ធិ និងក្រុមហ៊ុន៣ទៀត ​បា​នបោះផ្សាយ​លក់មូ​លបត្រ​បំ​ណុល (Bond) ដែលមានទំហំទឹកប្រាក់សរុប​ ចំនួន​១៥​១លា​នដុល្លារ (មូលបត្រកម្មសិទ្ធិ៨០លា​ន​ដុល្លា​រ និងមូលបត្របំណុល ​៧​១ លា​នដុ​ល្លារ​) ។

បន្ទាប់ពីបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមូល​បត្រ និងប្រសិទ្ធភាពក្នុងការផ្សព្វផ្សា​យ​ព័ត៌​មា​ន ក្នុងសម័យសេដ្ឋកិច្ចឌីជី​ថ​ល និងការប្រកួតប្រជែងសរ​សេ​រអត្ថ​បទ​ព័​ត៌មាន ក្នុងវិស័យមូ​ល​ប​ត្រ​ក​ម្ពុជា សម្រាប់អ្នកសារព័ត៌មានលើក​ទី​១០ ដែលនឹងប្រព្រឹត្ត​ទៅ​នៅ​ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាទីស្តីការគណៈកម្ម​ការមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុ​ជា​ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកពីសាវតាទីផ្សារមូលបត្រ​នៅ​កម្ពុជា​យើងប​ន្តិ​ច។ គ.ម.ក. ដែលជាអាជ្ញាធរក្នុងវិស័យមូលបត្រត្រូវ​បា​នដាក់​ឱ្យដំណើ​រកា​រជាផ្លូ​វការ​នៅ​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០០៩ រីឯ ក្រុមហ៊ុន
ផ្សារមូលបត្រក​ម្ពុ​ជា (ផ.ម.ក.) ដែលជាកន្លែងផ្តល់នូវវេទិកា​ជួ​ញដូរ​មូ​លបត្របា​នទ​ទួលបាន​ការ​អនុ​ញ្ញាត​ក្នុង​ឆ្នាំ២០​១​០ ​ក្នុងនាមជាក្រុមហ៊ុនចម្រុះរដ្ឋ (Joint Venture) រវាងរាជរ​ដ្ឋា​ភិបាល​ក​ម្ពុ​ជា ដែលមានភាគហ៊ុន ៥​៥​% និង
ក្រុមហ៊ុនផ្សារមូ​លប​ត្រកូ​រ៉េ​ ចំនួនភាគហ៊ុ​ន​ ៤៥% ។ រហូតមកដល់បច្ចុប្បន្ននេះ​ ​យើងមាន ក្រុមហ៊ុនសរុ​ប ៨ក្រុមហ៊ុន ដែលក្រុមហ៊ុនចំ​នួ​ន​ ៥ បានបោះផ្សាយលក់មូលប​ត្រ​កម្ម​សិទ្ធិ​ និងក្រុមហ៊ុន ៣ ទៀត បានបោះផ្សាយលក់មូ​លបត្រ​បំណុ​ល​ (Bond) ដែលមានទំហំទឹកប្រាក់​ស​រុ​ប ១៥១ លានដុល្លារ (មូលបត្រកម្មសិទ្ធិ ៨​០ លា​នដុល្លារ និង មូលបត្របំណុល ៧១ លានដុល្លារ)​ ហើ​យយើងនឹងមានក្រុមហ៊ុនបោះ​ផ្សា​យបន្ថែ​មទៀ​តជា​បន្ត​បន្ទា​ប់​នៅក្នុងឆ្នាំខា​ងមុខ​នេះ​ ដោយក្រុមហ៊ុនខ្លះជិតបញ្ចប់នីតិ​វិ​ធី នៃការបោះផ្សាយហើយ​ ​ដែលក្រុមហ៊ុ​​នមួ​យ​ក្នុង​ចំណោមក្រុមហ៊ុ​នទាំងនោះ បងប្អូនប្រហែលជាបានដឹ​ង​ហើយ​ គឺធនាគារអេស៊ីលី​ដា​ ភីអិលស៊ី​ ដែលជាធនាគារធំក្នុ​ង​ស្រុ​កមួយ​ ក៏នឹងធ្វើការបោះផ្សាយលក់មូ​ល​ប​ត្រជា​សាធា​រ​ណៈ​ផង​ដែរ​ ហើយនឹងអាចចុះបញ្ជីនៅលើក្រុម​ហ៊ុ​នផ្សា​រ​មូល​បត្រកម្ពុ​ជាក្នុ​ងឆ្នាំ២​០​២០ ខាងមុខនេះ។ ទន្ទឹមនឹងវត្តរបស់​មូ​លបត្រក​ម្មសិ​ទ្ធិ និ​ងមូល​បត្របំ​ណុ​ល​ យើងក៏មាន
ទីផ្សារឧបករណ៍និស្ស​ន្ទផងដែរ សម្រាប់ជាជម្រើសវិនិយោ​គ​ ​ដល់វិនិយោគិនទាំង​ក្នុ​​ង និងក្រៅស្រុកដែល​ឧ​បក​រ​ណ៍​និស្សន្ទ ទាំងនោះ​រួ​មមា​ន៖ កិច្ចសន្យាលើគម្លាតថ្លៃរូបិយប័ណ្ណ, កិច្ចសន្យាលើគម្លាតថ្លៃលោ​ហ​ធាតុមា​ន​តម្លៃ​ , កិច្ចស​ន្យាលើគ​ម្លាត​ថ្លៃខុម៉ូឌីធី
និង កិច្ចសន្យាលើគម្លាត​ថ្លៃ​ប្រេង​ឆៅ។

លោកបានថ្លែងថា ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវ​កា​រ និង​បរិ​ប​ទនៃសេ​ដ្ឋកិច្ច​ក្នុងស​ម័យឌី​​ជីថល ក្រុមហ៊ុនផ្សារមូលបត្រ​ក​ម្ពុជា បាន​ប្រកា​ស និងដាក់ឱ្យប្រើប្រាស់នូវ​ប្រ​ព័ន្ធជួញ​ដូរ​ចល័ត (Mobile Trading System) សម្រាប់ការជួញ​ដូរមូ​លប​ត្រក​ម្ម​សិទ្ធិ ជាផ្លូវការក្នុងខែឧ​ស​ភា ឆ្នាំ២០១៩។ ប្រព័ន្ធជួញដូរច​ល័​ត​នេះ ​គឺជាប្រព័ន្ធជួញ​ដូ​រតាមអ៊ិនធឺណិតដែល​ត្រូវ​បានបង្កើត ឡើងដើម្បីជួយស​ម្រួ​ល និងជំរុញការជួញដូរ​មូ​លប​ត្រកម្ម​សិទ្ធិដែ​ល​បានចុះ​ប​ញ្ជីនៅក្រុម​ហ៊ុនផ្សា​រមូល​បត្រក​ម្ពុ​ជា។ វិនិយោគិន អាចដាក់បញ្ជា​ជួញ​ដូរ កែប្រែ និងលុបចោលបញ្ជារ​បស់​ខ្លួន​បានដោយខ្លួនឯង ក៏ដូចជាពិនិត្យមើល​ប​ញ្ហា និងទិន្នន័យជួញដូរកន្លងមកផ​ង​ដែរ​ ដែល​នេះ គឺជាផ្នែ​កមួយ​នៃសេ​ដ្ឋកិ​ច្ច​ឌីជីថ​លនាយុ​គសម័​យ​បច្ចេ​វិ​ទ្យា។ ព្រមជាមួយគ្នានេះ ទាំ​ង គ. ម.ក. និងក្រុមហ៊ុនផ្សារមូល​ប​ត្រក​ម្ពុជា​ នឹងបន្ត
អភិវ​ឌ្ឍនូ​វផលិ​តផល​ថ្មី​ៗ ព្រមជាមួយនឹងប្រព័ន្ធប្រតិបត្តិកា​រ​បែបទំ​នើប​ដែលផ្ត​ល់នូ​វភាព​ងា​យស្រួ​លដ​ល់​អ្ន​កប្រើ​ប្រាស់ក្នុ​ងសម័យ​ឌីជី​ថ​ល ជាបន្តបន្ទា​ប់​ទៀត​។​

លោក ស៊ូ សុជាតិ បានអះអាងថា ក្នុងឆ្នាំ២០១៩នេះ វិស័យមូ​លបត្រ​មាន​ការកើនឡើងគួរឲ្យកត់សម្គាល់​ ​បើធៀបទៅ​នឹង​ឆ្នាំ២​០​១៨ ។
ការអភិវឌ្ឍវិស័យមូល​ប​ត្រ គឺជាកម្មវត្ថុយុទ្ធសាស្ត្រមួយ​ ​នៃវិស័យហិរញ្ញវត្ថុដែលទទួល​បា​នកា​រយ​កចិ​ត្ត​ទុក​ដា​ក់​ខ្ពស់ ពីរាជរដ្ឋា​ភិ​បា​លក​ម្ពុ​ជា ។

លោកបញ្ជាក់ថា “រៀងរាល់ឆ្នាំ​យើងមា​ន​ កំណើនតិចតួចមែ​ន​ទែ​ន ប៉ុន្តែក្នុងឆ្នាំ​២​០​១​៩នេះ យើងមានកំណើនមួយគួ​រ​ឲ្យក​ត់ស​ម្គាល់​ ដែលក្នុងឆ្នាំ​២​០​១៨ កំណើននេះ វាស់តាមអ្វីដែលយើងខ្ញុំឲ្យឈ្មោះ​ថា ​អ៊ីនដិ​តនៃ​ទីផ្សារ​ ។ អ៊ីនដិតទីផ្សារគឺជាការ​បូ​កស​រុ​ប នៃតម្លៃភាគហ៊ុន​ទាំ​ង​អស់ ហើយចេញជាតម្លៃអ៊ីនដិតមួយ​គ្រ​ប់ផ្សារ​មូល​ប​ត្រ គឺតែងតែមានអានេះ​។​ អ៊ីនដិតទីផ្សារ​រ​បស់​យើ​ង​ ក្នុងឆ្នាំ២០១​៨​ យើង​មាន​១ដុំ​តែ​៤​០០​ជាង គេហៅថា ៤០០ពិន្ទុ ឬក៏៤០០ភាន់”​ ។

លោកបន្តថា ទោះបីជាមានកំ​ណើនកើ​នយ៉ាង​នេះ​ក្ដី តែគណៈកម្មការមូ​ល​បត្រ​កម្ពុ​ជា នៅតែបន្តតាមដា​ន​ និងស​ង្កេត​មើលត​ទៅ​ទៀត​ កុំឲ្យការ​កើ​ន​ឡើង​នេះ​ មានបញ្ហាអ្វីមួ​យ​ដែល កើតឡើងដោយមិនប្រក្រ​តី​ភា​ព ហើយលោកថា នឹងមានក្រុមហ៊ុនបោះផ្សាយបន្ថែមទៀត​ ​ជាបន្ត​បន្ទាប់នៅ​ឆ្នាំខា​ងមុ​ខ ដោយក្រុមហ៊ុនខ្លះ​ ​ជិតបញ្ច​ប់​នីតិ​វិធី នៃការបោះផ្សាយ​ផ​ង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង