ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ូវីណាម ធ្វើមហាសន្និបាតវិសាមញ្ញ ប្ដូរប្រធានសហព័ន្ធ

73

ភ្នំពេញ៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នារសៀលថ្ងៃទី១៣ធ្នូ បានធ្វើមហាសន្និបាតវិសាមញ្ញ ដើម្បីប្ដូរប្រធានសហព័ន្ធ
ក្នុងខណៈដែលប្រធានចាស់ មានបញ្ហាសុខភាពនោះ ។
ប្រធានសហព័ន្ធចាស់ គឺលោកឩកញ៉ារ័ត្ន សាខន ដែលពេលនេះមានបញ្ហាសុខភាព មិនអាចដឹកនាំសហព័ន្ធបន្តទៅទៀតបាន
នោះសមាជិកប្រតិបត្តិសហព័ន្ធ បានឯកភាពគ្នា ធ្វើមហាសន្និបាតវិសាមញ្ញ ដើម្បីរកមេដឹកនាំថ្មី ដែលមានសុខភាពល្អ និង មានសក្ដានុពល ក្នុងការដឹកនាំ ។
សមាជិកប្រតិបត្តិថ្មីមានចំនួន១៩រូប ដែលក្នុងនោះមួយរូបជាស្ដ្រី ។ក្នុងចំណោ៩រូបនោះ មានប្រធានមួយរូប អនុប្រធាន៦រូបអគ្គលេខាធិការ១រូប អគ្គលេខាធិការរង៤រូប អគ្គហិរញ្ញិក ១រូប អគ្គហិរញ្ញិករងចំនួន២រូប និងសមាជិកប្រតិបត្តិធម្មតាចំនួន៤រូប ។
លោកស៊ូម សារឿន ដែលជាអនុប្រធានសហព័ន្ធចាស់ បានជាប់ឆ្នោតជាប្រធានសហព័ន្ធ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២១
ដែលជាឆ្នាំបញ្ចប់អាណត្តិ ។ អនុប្រធាសហព័ន្ធចំនួន៦រូប មានលោកកែវ ហុកលី ដែលជាអគ្គលេខាធិការចាស់ លោកអ៊ុង សារ៉ាវ៉ាន់ លោកលោកគិន ឆេងលី លោកជា ហុងរី លោកមេធាវីរស់ មុនិន្ទៈ និងលោកថោង សុខាំភូ ។
លោកអ៊ូ រតនា ដែលជាអនុប្រធានសហព័ន្ធចាស់ មកកាន់កាប់តំណែង ជាអគ្គលេខាធិការ រួមជាមួយអគ្គលេខាធិការរងចំនួន៤រូប
ទៀតមាន លោកកោ លីឃន លោកលាង ណារិទ្ធ លោកលោកឡុង សុផាត និងលោកសយ សុវណ្ណា ។លោកកៅ មករាដែលជាគ្រូបង្វឹកជម្រើសជាតិ ឡើងតំណែងជាអគ្គហិរញ្ញិក ព្រមទាំងអគ្គហិរញ្ញិករង២រូបទៀត គឺលោកយ៉ាំ ថៃសាន និងលោក ម៉េង សៅណេង ។
ចំពោះសមាជិកប្រតិបត្តិធម្មតា ចំនួន៤រូបវិញនោះ មានលោកទេព ជីវសុខុម លោកម៉ិច សីហា អ្នកស្រីប៉ុក ករុណា និងលោកមេធាវីស៊ុំ ធនសុវណ្ណៈ ។
វ៉ូវីណាមជាប្រភេទកីឡា ដែលមានសក្ដានុពលបំផុត របស់កម្ពុជា។ ជាមួយនឹងការធ្វើមហាសនន្និបាតវិសាមញ្ញនេះ កម្ពុជានឹងធ្វើ
ជាម្ចាស់ផ្ទះប្រកួតវ៉ូវីណាមពិភពលោក ចាប់ពីថ្ងៃទី១៦ដល់២២ធ្នូ ដែលមានប្រទេសចូលរួមចំនួន២៣ ។លោកស៊ូម សារៀន ដែលជាប្រធានថ្មីបានបង្ហាញពីជំនឿចិត្តថា កម្ពុជានឹងប្រជែងបានមេដាយមាស ពីព្រឹត្តិការណ៍នេះជាមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង