ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូ WT បណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម និងគរូបង្វឹក ថ្នាក់មូលដ្ឋានជាតិ

80

ភ្នំពេញ៖រសៀលថ្ងៃទី១៣ធ្នូ ខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) បានបើកវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល គ្រូបង្វឹកថ្នាក់មូលដ្ឋានជាតិ ដែលមានសិក្ខាកាមចំនួន៥០រូប មកពីបណ្ដាក្លិប សមាគមទូទាំងប្រទេស ។
វគ្គនេះធ្វើឡើងក្រោមថវិកា សម្រាប់ការកសាងធនធានមនុស្ស របស់ក្រសួងអប់រំយុវជន និង កីឡា ។ លោកគង់
សក្ខិដា ដែលជាអគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា លោកហែម សំណាង ដែលជាអនុប្រធានសហព័ន្ធ និងជាចៅក្រម
និងអាជ្ញាកណ្ដាលអន្តរជាតិ របស់កម្ពុជា នឹងបង្រៀនដល់ចៅក្រម និង អាជ្ញាកណ្ដាល ចំពោះលោក Choi Yong Sok ជាគ្រូបង្វឹកជម្រើសជាតិជនជាតិកូរ៉េរបស់កម្ពុជា បង្រៀនដល់គ្រូបង្វឹក ។
លោកបណ្ឌិតជ្រិន សុធា ដែលជាអនុប្រធានសហព័ន្ធ បានបញ្ជាក់ប្រាប់ដល់សិក្ខាកាមទាំ៥០រូបថា នេះជាវគ្គមូល
ដ្ឋានមែន ហើយអ្វីៗបើមិនចាប់ផ្ដើម ពីកម្រិតមូលដ្ឋានទៅទេ នោះគឺមិនអាចក្លាយជាអាជ្ញាកណ្ដាលកម្រិតអន្តរជាតិបាននោះ
ទេ ។
សិក្ខាកាមទាំងអស់ ត្រូវតែខិតខំសិក្សា ហើយមិនត្រូវទុកក្នុងខ្លួន នូវមន្ទិលសង្ស័យនានា ដោយមិនហ៊ានសាកសួរគ្រូនោះទេ អ្នកដែលហ៊ានសួរនោះ គឺជាអ្នកឆ្លាត និងជាអ្នកចេះហើយ ក៏ជាអ្នកដែលកំពុងតែអភិវឌ្ឍន៍ខ្លួនឯងទៀតផង ។
សូមបញ្ជាក់ថា នេះជាវគ្គសិក្សាចុងឆ្នាំមួយ ដែលមានរយៈពេលវែងគួរសម ព្រោះវគ្គនេះនឹងបញ្ចប់នៅថ្ងៃទី២០ធ្នូ
ហើយសិក្ខាកាមទាំងអស់ នឹងបានទទួលវិញ្ញាបនបត្រ បញ្ជាក់ការសិក្សា បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តនោះ ៕

អត្ថបទដែលជាប់ទាក់ទង