ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជ័យ ស៊ីណេត បានប្រកួតជាមួយ អ្នកប្រដាល់ថៃ ដោយកម្រ

82

ភ្នំពេញ៖លើសង្វៀនជើងឯកអ្នកប្រយុទ្ធកំពូលថាមពល Champion របស់អាស៊ីអាគ្នេយ៍ យប់ថ្ងៃទី១៥ធ្នូ អ្នកប្រដាល់កម្ពុជាជ័យ ស៊ីណេត ក្លិបឃ្លាំងមឿងកីឡា ដណ្ដើមបានឱកាសប្រកួតជាមួយ អ្នកប្រដាល់ថៃខាវ កាឆាង (Khav Kachang) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ស៊ីណេតជាអ្នកប្រដាល់ដែលកម្ពស់របស់គេ ស្ទើរបន្តិច តែគេមានស្បែកមុខក្រាស់ និងមានមហិច្ឆតារចង់បានជ័យ
ជំនះរហ័សបំផុត ។ ការប្រកួតភាគច្រើ ទោះបីគេចាញ់ក៏គេប្រកួត៥ទឹក និងធ្វើឲ្យគូប្រកួតវេទនាខ្លាំងដែរ តែបើគេចាញ់ប្រៀប
គូប្រកួតដាច់នោះ គេសុខចិត្តបោះបង់ការប្រកួតតែម្ដង ។
គេមានវ័យចំណាស់បន្តិចមែន តែគេមិនមែនជាអ្នកប្រដាល់ កេងយកចំណេញលើគូប្រកួត ឬលួចវាយបន្ថែមនោះ
ឡើយ ។ស៊ីណេតមានប្រវត្តិ ប្រកួតចំនួន៧៣ដង ឈ្នះ៥២ដង ចាញ់១៨ដង និងស្មើគូប្រកួត៣ដង ។សង្ឃឹមថា អ្នកប្រដាល់
កម្ពុជារូបនេះ ជួបសំណាងល្អទៅចុះ ។
ចំពោះអ្នកប្រដាល់ថៃខាវ កាឆាងវិញនេះ ជាលើកដំបូងហើយ ដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។មិនដឹងថា
គេមានសមត្ថភាពប៉ុណ្ណានោះឡើយ ។អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៥៣ដង ឈ្នះ៤៧ដង ចាញ់៦ដង គេជឿ
ថាសម្រាប់គូនេះ នឹងប្រកួតគ្នា៥ទឹកមិនខានឡើយ ។
អ្នកលេងកំពូលភ្នំដងរែកចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែង ត្រូវបានផ្គូរផ្គង ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ
យ៉ត សេនឆៃ(Yorth Senchhai) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
សំអាតជាអ្នកប្រដាល់ចិត្តធំមួយរូប តែរាល់ការប្រកួតក្នុងព្រឹត្តិការណ៍ ដណ្ដើមខ្សែក្រវាត់នានា គេពុំសូវជួបសំណាងល្អនោះទេ ។អ្នកប្រដាល់កម្ពុជារូបនេះ ទាំងជង្គង់ទាំងកែងរបស់គេ មិនត្រឹមតែរហ័សប៉ុណ្ណោះទេ តែស្រួចទៀតផង ។ កណ្ដាប់
ដៃនិងស្នៀតទាត់របស់គេ ក៏មិនអាចមើលស្រាលបានដែរ ។
ចំពោះយ៉ត សេនឆៃវិញ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរ បានច្រើនដងដែរ គេមិនមែនជាអ្នកប្រដាល់ស្រួលបង្ក្រាប
ឡើយ ។ការវ៉ៃចេញរបស់គេ ទាំងជើងទាំងដៃសុទ្ធតែរហ័ស វិធីការពាររបស់គេ ក៏ល្អមិនតែប៉ុណ្ណោះ គេវ៉ៃដោយចិត្តត្រជាក់និង
មិនច្រឡោតដាក់គូប្រកួតឡើយ ។
អ្នកប្រដាល់ថៃរូបនេះ​ មានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៥ដង ចាញ់១៣ដងនិងស្មើពិន្ទុ១ដង ។ចំពោះអ្នកប្រដាល់
កម្ពុជាចាន់ សំអាតវិញ គេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៤ដង ចាញ់១៨ដង និងស្មើពិន្ទុ១ដង ។នរណាជាអ្នកឈ្នះនៅ
ក្នុងការប្រកួតនេះ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ម៉ន ភារម្យក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតជាមួយសាន សំ
បូរក្លិបអារុណរះកីឡា ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។លីន វិចិត្រក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតជាមួយឆាយ មាសក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ស៊ូ សុខក្លិបយុវវាលស្បូវ ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយ អ្នកប្រដាល់ឡុង សុវណ្ណក្លិបសាលវ័ន្ដកីឡា ដោយប្រកួត
គ្នាក្នុងប្រភេទ ទម្ងន់៥១គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង