ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខាំ សាបាន និង អៀប លីឆាកក់កៅអីជុំទី២មុនគេ សម្រាប់រដូវកាលថ្មី

70

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementរដូវកាលថ្មីបានចាប់ផ្ដើមហើយនៅយប់ថ្ងៃទី១៤ធ្នូ

​ដោយមានអ្នកប្រដាល់ចំនួន៣២រូបមកពីសមាគម ក្លិបចូលរួម ។

ទាំងលោកឩត្តមសេនីយ៍ស៊ិន សុផាត តំណាងទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតឆឹង យ៉ៅ

​យ៉េនអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានថ្លែងក្នុពិធីបើកការប្រកួតរដូវកាលថ្មីស្រដៀងគ្នាថាសូមចៅក្រម អាជ្ញាកណ្ដាល

ត្រូវបំពេញការងារដោយយុត្តិធម៌ ចំពោះកីឡាករត្រូវប្រកួតឲ្យអស់ពីសមត្ថភាព ។

នៅថ្ងៃបើកឆាកដំបូងដែលមាន២ប្រកួតនោះអ្នកប្រដាល់ចិត្រ សុភីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតចាញ់

​អ្នកប្រដាល់អៀប លីឆាក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុ ។ការប្រកួតដែលមានតែ៣ទឹកនោះភាគច្រើននៃ

​ការប្រកួតអៀប លីឆាជាអ្នកមានប្រៀប ។

បន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះអៀប លីឆាបានទទួលជ័យជំនះលើចិត្រ សុភីដោយពិន្ទុ ។លីឆាត្រឿមខ្លួនឡើង

​ប្រកួតវគ្គជម្រុះជុំទី២ក្នុងខណៈដែលចិត្រ សុភីហាលអាវទាំងព្រលឹមអុរនោះ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរខាំ សាបានរបស់ក្លិបរ៉ាហាប់ស្វាយប៉ាកបានយកឈ្នះអ្នកប្រដាល់ពុទ្ធ អ៊ុំអ៊័នក្លិបពុទ្ធ

​សេរីវង្សបានដោយពិន្ទុ ។

ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះមានមក្ខណៈតឹងតែងគ្រាន់បើ ។អ្នកប្រដាល់ទាំង២រូបនេះមិន

​សូវមាននរណាស្គាល់នោះឡើយព្រោះពួកគេជាអ្នកប្រដាល់ថ្មីទោះជាយ៉ាងណាក៏ពួកគេប្រកួតគ្នាពេញទាំង៣ទឹកដោយ

​លទ្ធផលចុងក្រោយខាំ សាបានជាអ្នកឈ្នះដោយពិន្ទុ ។

ខាំ សាបានត្រៀមខ្លួនឡើងប្រកួតបន្តនៅជុំទី២ដែលគូប្រកួតរបស់គេនៅជុំទី២គឺអៀប លីឆា ។ចំពោះពុទ្ធ អ៊ុំអ៊័ន

​ខ្ទាតចេញពីការប្រកួតត្រឹមទាំងព្រលឹមដែរ ។

ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់

​ថៃមឿង ភេច(Moeung Phich)មុនស្នូរជួងបញ្ចប់ទឹកទី២ ។

នៅទឹកទី២កែងរបស់យក្សផ្លែបានធ្វើឲ្យមឿង ភេចដួលហើយត្រួវអាជ្ញាកណ្ដាលរាប៨ម្ដងហើយតែគេនៅបន្តការ

​ប្រកួតបានទៀតតែយក្សផ្លែបានបញ្ចប់សកម្មភាពមឿង ភេចបាននៅត្រឹមទឹកទី២ដោយសារកណ្ដាប់ដៃរបស់ខ្លួន ។ សូម

​បញ្ជាក់ថា៤ប្រកួតចុងក្រោយជាប់ៗគ្នានេះយក្សផ្លែឈ្នះអ្នកប្រដាល់ថៃជាប់គនាតែម្ដង ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះឡុង រ៉ាមីក្លិបខ្លារខិនកីឡាប្រកួតឈ្នះ

​អ្នកប្រដាល់ពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្សបានដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង