ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ោ ភារិទ្ធ និង កូឡាប ដាំឈ្នះវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា

230

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១៤ធ្នូបាន

​បញ្ចប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធសមាគមប្រដាល់ក្រសួងកសិកម្មដែលបានចំណាត់ថ្នាក់

​លេខ១ពូល A ជួបជាមួយអ្នកប្រដាល់កម្ពុជាដូចគ្នាពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាដែលបានចំណាត់ថ្នាក់លេខ២ពូល A ។

ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះតាំងពីទឹកទី១ដល់ទឹកទី៥វណ្ណៈសម្រុកចូលរហូតតែការវ៉ៃចេញ

របស់គេមិនសូវចំគោលដៅឡើយ ។វណ្ណៈមិនស្នៀតអ្វីច្បាស់លាស់ឡើយគឺគេវ៉ៃស្នៀតដដែលៗដោយព្យាយាមវាយប្រហារ

​ជើងក្រោមភារិទ្ធព្រោះគរដឹងថាភារិទ្ធខ្សោយជើងក្រោម ។

ការវ៉ៃស្នៀតដដែលៗបែបនេះធ្វើឲ្យភារិទ្ធមានឩិកាសច្រាស់សងវិញយ៉ាងមានប្រសិទ្ធិភាព ។ភារិទ្ធដកថយមែនតែ

​គេថយវ៉ៃមិនមែនសម្រុកចូលឲ្យគេវ៉ៃដូចវណ្ណៈឡើយ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៥ទឹកដែលលទ្ធផលចុង

​ក្រោយភារិទ្ធឈ្នះវណ្ណៈដោយពិន្ទុដាច់ ។ចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យភារិទ្ធឈ្នះវណ្ណៈទាំងអស់គ្នា ។

ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរអ្នកប្រដាល់ថៃលូម លេង(Loom Leng) ដែលបានចំណាត់ថ្នាក់លេខ១

ពូល B ជួបជាមួយកូឡាប ដាំ(Kolap Dam)ដែលបានលេខ២ពូល B ។

អ្នកប្រដាល់ទាំង២រូបនះក៏ប្រកួតគ្នាពេញទាំង៥ទឹកដូចគ្នា ។ពួកគេទាំង២ត្រូវអាជ្ញាកណ្ដាលព្រមានចំនួន២លើក

​ដូចគ្នាដោយសារតែគេហាក់ដូចជាវ៉ៃគ្នាស្រាលៗពេក ។នៅក្នុងការប្រកួតរវាងអ្នកប្រដាល់ថៃទាំង២រូបនេះលទ្ធផលចុងក្រោយ

កូឡាប ដាំបានទទួលជ័យជំនះលើលូម លេងដោយពិន្ទុ ។

ចៅក្រមទាង៥រូបមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យលូម លេងឈ្នះ ឯ ៤រូបទៀតសុទ្ធតែផ្ដល់ពិន្ទុឲ្យកូឡាប
​ដាំឈ្នះ ។នៅវគ្គផ្ដាច់ព្រ័ត្រប៉ា ភារិទ្ធជួបជាមួយកូឡាប ដាំដើម្បីប្រជែងយកខ្សែក្រវាត់រីឯពុយ វណ្ណៈជួបជាមួយលូម លេង

​ប្រជែងយកចំណាត់ថ្នាក់លេខ៣ ។

 

អត្ថបទដែលជាប់ទាក់ទង