ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិវៀតណាមម្នាក់ជាពេទ្យភូមិចាក់ថ្នាំបណ្ដាលឲ្យអ្នកជំងឺម្នាក់ស្លាប់

61

សៀមរាប៖គ្រូពេទ្យភូមិជាជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាបឃាត់ខ្លួនបន្ទាប់ពីចាក់ថ្នាំបណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់សា្លប់នៅនឹងផ្ទះលោកគ្រូពេទ្យតែម្តង។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩នៅភូមិជប់រំដេងឃុំកន្ទួតស្រុកស្វាយលើខេត្តសៀមរាប។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបានឲ្យដឹងថា៖ជនសង្ស័យឈ្មោះម៉ៅសំអឿនភេទប្រុសអាយុ៧៦ឆ្នាំជនជាតិវៀតណាមបច្ចុប្បន្នស្នាក់នៅភូមិជប់រំដេងឃុំកន្ទួតស្រុកស្វាយលើខេត្តសៀមរាប

បានព្យាបាលដោយចាក់ថ្នាំបុរសចំណាស់ម្នាក់ឈ្មោះពោទឹមភេទប្រុសអាយុ៥៨ឆ្នាំរស់នៅក្នុងភូមិឃុំជាមួយគ្នាបណ្តាលឲ្យស្លាប់នៅនឹងផ្ទះលោកគ្រូពេទ្យតែម្តង។

សមត្ថកិច្ចបន្តថា៖គ្រូពេទ្យប្រកបមុខរបរគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធ។

ការព្យាបាលខុសបច្ចេកទេសបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ជនសង្ស័យត្រូវបាននាំខ្លួនទៅធ្វើការសាកសួរបន្ត

អធិការដ្ឋាននគរបាលស្រុកស្វាយលើបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការចាត់ការទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង