ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងធម៌ៗ ក្លាយជាបងធើ បន្សល់ស្រោមអនាម័យ

95

 

ខេត្តស្ទឹងត្រែង៖ មិត្តភក្កិរបស់ប្ដីត្រូវជាបងធម៌ប្រពន្ធ បាននាំគ្នាចូលផ្ទះសំណាក់ត្រូវបានប្ដីតាមទាន់ និងរកឃើញស្រោមអនាម័យទើបប្រើថ្មីៗ។ ករណីនេះ បង្កភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០១៩ ត្រង់ចំណុចក្នុងផ្ទះសំណាក់ហ្គោល ហ៊ុន សៀ ២ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។

គេតែងតែនិយាយប្រាប់ថា ប្រពន្ធរបស់គេហាក់ដូចជាប្លែកហើយឃើញមានការឆាតតាមហ្វេសប៊ុកទំនាក់ទំនងជាមួយបងធម៌របស់គេ រហូត និងចេញបាត់ពីផ្ទះជាច្រើនដង ទើបមានការតាមដានឃើញចូលផ្ទះសំណាក់ជាមួយបងធម៌។

មិត្តភក្កិរបស់ប្តីដែលបានតាមដាននៅព្រឹកថ្ងៃនេះ ប្ដីរបស់ស្ត្រីមានសហាយបានឃើញមិត្តភក្កិរបស់គេនិងត្រូវជាបងធម៌របស់ប្រពន្ធបានទិញបាយចំនួន ២ កញ្ចប់ដូង ២ បានជិះម៉ូតូទៅកាន់ផ្ទះសំណាក់ខាងលើ រងចាំរួមរ័កជាមួយប្អូនធម៌។ក្រោយពីប្ដីរបស់គេឃើញ បានប្រាប់គាត់ឲ្យតាមមើលថាមិត្តភក្កិរបស់គេទិញបាយនិងដូងនោះទៅកន្លែងណា គេក៏តាមរហូតក៏ឃើញបុរសជាសហាយបានចូលផ្ទះសំណាក់ខាងលើ ហើយគេក៏ត្រឡប់មកវិញ ក៏ជួបនឹងប្រពន្ធមិត្តភក្កិបានជិះម៉ូតូទៅ ហើយស្ត្រីផិតប្ដីឃើញមិត្តភក្កិរបស់ប្តីជិះឡានតាម ក៏ធ្វើជិះម៉ូតូហួសផ្ទះសំណាក់។ ក្រោយពីមិត្តភក្កិប្ដីជិះឡានហួសទៅបាត់គេក៏ត្រឡប់មកវិញចូលផ្ទះសំណាក់រួមរក្សជាមួយបងធម៌ ដែលត្រូវជាមិត្តភក្កិប្ដីរបស់ខ្លួន។

មិត្តភក្កិរបស់ប្ដីដែលជាអ្នកជួយតាមដានក្រោយពីឃើញប្រពន្ធរបស់មិត្តភក្កិចូលផ្ទះសំណាក់ហើយ ក៏បានទូរស័ព្ទទៅប្រាប់ប្ដីរបស់គេ ចូលទៅតាមទាន់ក្នុងបន្ទប់ផ្ទះសំណាក់ហ្គោល ហ៊ុន សៀ2 នេះ បានធ្វើការប្រវាយប្រតប់គ្នានិងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនបុរសខាងលើនិងប្រពន្ធ រួមទាំងវត្ថុតាងមួយចំនួនដូចជាស្រោមអនាម័យដូងពីរនិងបាយពីរកញ្ចប់ ដង្កៀបកៀបសក់និងបាននាំយកទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ច មិនបញ្ជាក់ប្រាប់ពៅបុរសសង្ស័យឈ្មោះអ្វីនឹងស្ត្រីដែលផិតក្បត់ប្ដីនោះឈ្មោះអ្វីនោះដែរ គ្រាន់តែសមត្ថកិច្ចប្រាប់ថារឿងនេះ អ្នកប្ដឹងគ្រាន់តែឱ្យបុរសជាបងធម៌ (មិត្តភក្កិ)និងប្រពន្ធរបស់ខ្លួន ធ្វើកិច្ចសន្យាបញ្ឈប់ការ ទាក់ទងជាមួយប្រពន្ធរបស់ខ្លួនតទៅទៀត ដោយសារតែគិតឃើញវែងឆ្ងាយ ពាក់លុយធនាគារផង កូនមានច្រើន ហើយបើសិនបែកបាក់គ្នានោះមិនដឹងថាអ្នកណាមើលកូន និងចិញ្ចឹមកូននិងអ្នកណាសងលុយធនាគារនោះទេ៕

អត្ថបទដែលជាប់ទាក់ទង