ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យ០៣នាក់ជនជាតិចិន ករណីជម្រិតទារប្រាក់ ៥០ម៉ឺនយ័ន ពីចិនដូចគ្នា

58

កណ្តាល៖ នគរបាលព្រហ្មទណ្ឌ បានរាយការណ៍ពីករណីជនជាតិចិន ចាប់ជម្រិតទារ ប្រាក់ជនជាតិចិន នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្ដាល កាលពីថ្ងៃទី១១ ធ្នូ ២០១៩ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ភេទប្រុសដោយ ក្នុងចំនួននេះ មាន០១នាក់អះអាងថា ខ្លួនជាជនរងគ្រោះ ត្រូវបាន គេចាប់ជម្រិតទារប្រាក់ ៥០ម៉ឺនយ័ន ដោយហេតុការណ៍ នេះ សមត្ថកិច្ចមូលដ្ឋានមានការសង្ស័យទៅលើរថយន្ត០១គ្រឿង ដែលឈប់ចតក្នុងភូមិសាស្ត្រហើយបានធ្វើការត្រួតពិនិត្យ។

នគរបាលព្រហ្មទណ្ឌ បានរៀបរាប់ពីហេតុការណ៍និងស្ថានភាករណី៖ ចិនចាប់មនុស្សបង្ខាំង ជំរិតទារប្រាក់ជនជាតិចិន ដែលកើតហេតុ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២១.៣០នាទី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះ (០១នាក់)៖ឈ្មោះ តឹង ធៀនសឹង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិចិន មានទីលំនៅស្នាក់នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មុខរបរ បុគ្គលិកផ្នែកព័ត៌មានវិទ្យា ។

ចំណែកជនសង្ស័យ០៣នាក់ ត្រូវឃាត់ខ្លួន ៖១.ឈ្មោះ ស៊ាវ ជីវ័យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ ។២.ឈ្មោះ ចាង វ័យជី ភេទប្រុសអាយុ ១៩ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិកទីផ្សារ ។
៣.ឈ្មោះ ចឹង វួយភីង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិកទីផ្សារ ។ វត្ថុតាងចាប់យក៖ រថយន្ត ០១គ្រឿង ម៉ាក ហាយឡេនដឺ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2Z-5149។ កាំបិតប៉័ងតោ ចំនួន០១ ។ កូនកាំបិតចុងស្រួច ចំនួន ០១ ។ កាំបិតមុខពីរចំនួន ១ ។ កាំបិតកៃពីរ+កន្ត្រៃ ចំនួន ១ ។ ម៉ាស់ ចំនួន ០៥។ លិខិតឆ្លងដែន ចំនួន ០២ច្បាប់។ ទូរស័ព ម៉ាក OPPO ចំនួន ០៣គ្រឿង ។កាបូបដៃ ចំនួន ០១។ កាតធនាគារ(ATM)ចំនួន ១០សន្លឹក ។
ប័ណ្ណសម្គាល់ខ្លួន ចំនួន ០២សន្លឹក ។ លីខិតជួលរថយន្ដ ចំនួន ០១ច្បាប់ ។ ម៉ាស៊ីនកោរពុកមាត់ ចំនួន ០១គ្រឿង ។

នគរបាលបញ្ជាក់ពីសភាពរឿងហេតុនេះថា កាលពីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២២.៣០ នាទី ជនរងគ្រោះឈ្មោះ តឹង ធៀនសឹង ចេញពីធ្វើការវិញ ហើយរក បាយហូប រួចពេលដើរត្រឡប់មកបន្ទប់ជួលវិញ ក៏ត្រូវបានក្រុមជនសង្ស័យទាំង ០៣នាក់ ដែលជាជនជាតិចិនដូចគ្នា បានជិះរថយន្តម៉ាកហាយឡេនដឺ ពណ៌ក្រហមស្លាកលេខ ភ្នំពេញ 2Z-5149 មកដល់ រួចយកកាំបិតភ្ជង់គម្រាម ហើយចាប់ទាញចូលទៅក្នុងរថយន្ត រួចបានយកម៉ាស់មកបិទមុខជនរងគ្រោះ រួចចាប់រំចងដៃជើង ជនរងគ្រោះ ហើយបានទាក់ទងទៅម្ដាយរបស់ជនរងគ្រោះ ជំរិតទារយកប្រាក់ចំនួន២០០.០០០ យ័ន(ប្រាក់ចិន) ជាថ្នូរ នៃការដោះលែង ។ បន្ទាប់មកក៏ព្រមព្រៀងគ្នានូវទឹកប្រាក់ចំនួន ៥០.០០០ យ័ន ជាថ្នូរនៃការដោះលែង។ ចំពោះករណីនេះសមត្ថកិច្ចនគរបាល បានរំដោះបានជនរងគ្រោះនិងចាប់ឃាត់ខ្លួនជនល្មើសបាន៣នាក់ ដើម្បីអនុវត្តនីតិវិធី ។

ក្រោយបញ្ចប់ ការស៊ើបអង្កេតបឋម រយៈពេល ៤៨ម៉ោងជាលទ្ធផល សមត្ថកិច្ច អាចធ្វើការសន្និដ្ឋានថា ៖ ទី១.ជាការរៀបចំ បង្កើតឲ្យមានអង្គហេតុបទល្មើស ចាប់ជម្រិត ទារប្រាក់ នេះឡើង ។ ទី២.ជនរងគ្រោះ និង ជនសង្ស័យ បានរួមគំនិតគ្នា បង្កើតករណីនេះឡើង ដើម្បីយកលុយ ពីឪពុកម្ដាយ នៅស្រុកចិន មកដើរ ស៊ីចាយ សប្បាយ ជាមួយគ្នា។ទី៣.ចាយលុយអស់ អត់លុយដេកផ្ទះសំណាក់ នាំគ្នាដេក ស៊ីលើឡាន រហូតដល់សមត្ថកិច្ច សង្ស័យធ្វើការឃាត់ខ្លួន ។

ករណីនេះ ក្រោយបញ្ចប់នីតិវិធី បទល្មើសជាក់ស្ដែង នៃការស៊ើបអង្កេត ដោយបានការ សម្របសម្រួល ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្ដាល និង លោក ស្នងការ សមត្ថកិច្ច បានអនុវត្តបញ្ជូនជនជាតិចិនទាំង០៤ នាក់ មកអគ្គនាយដ្ឋាន អន្តោប្រវេសន៍ ដើម្បីបន្តចាត់ការតាមនីតិវិធី នៅល្ងាចថ្ងៃទី១៤ ធ្នូ២០១៩ ៕

អត្ថបទដែលជាប់ទាក់ទង