ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងឯករង Leaque កម្ពុជាចុះ MOU ជាមួយក្រុមជើងឯងរង J-Leaque-2 ជប៉ុន

61

ភ្នំពេញ៖ក្លិបបាល់ទាត់វិសាខា ដែលជាក្រុមជើងឯកលីគរងឆ្នាំ២០១៩ របស់កម្ពុជាកាលពីថ្ងៃទី១៥ធ្នូ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុម Yokohama FC ដែលជាក្រុមជើងឯករងលីគទី២ (J-Leaque2) របស់ជប៉ុន ។
MOU ដែលបានធ្វើឡើងនៅប្រទេសជប៉ុននោះ គឺចុះហត្ថលេខាដោយលោកស្រីកែ សួន
សុភី ដែលជាប្រធានក្លិបបាល់ទាត់វិសាខា ជាមួយលោក Onodera Hiroshi ប្រធានក្លិប Yokohama FC ។
ការចុះ MOU ជាមួយក្លឹបក្របខ័ណ្ឌ J-League 2 គឺដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការ ការងាររវាងក្លឹបទាំងពីរ ពិសេសការផ្លាស់ប្ដូរកីឡករយុវជនថ្នាល ក៏ដូចជាគ្រូបង្វឹកសំដៅជំរុញការ អភិវឌ្ឍក្លិបទាំងពីរឆ្ពោះ ទៅរកភាពរីកចម្រើនបន្ថែមទៀត។
លោកសសុខា ដែលរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ជាស្ថាបនិកក្លិបបាល់ទាត់វិសាខា បានអញ្ជើញជាសាក្សី ក្នុងពិធីចុះMOU នេះ ។
គួរបញ្ជាក់ថា ក្នុងរដូវកាលឆ្នាំ២០១៩ ក្លឹបYokohama FC បានទទួលជើងឯករងក្របខ័ណ្ឌ J-League 2 ដែលនាំឲ្យពួកគេទទួលបានកៅអី ឡើងទៅលេងក្របខ័ណ្ឌ J-League 1 នារដូវកាលថ្មី ឆ្នាំ២០២០ ជាមួយក្រុមជើងឯក។ ចំណែកក្រុមវិសាខាវិញ ក៏ជាក្រុមជើងឯករង នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង