ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំបន់មួយចំនួននឹងចុះត្រជាក់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩

55

 

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា តំបន់ចំនួនពីរគឺតំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ អាកាសធាតុនឹងចុះត្រជាក់ មួយសប្តាហ៍ទៅមុខនេះ (ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩) ។ នេះបើយោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ពីមូលហេតុថា ដោយសារជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលទៅលើ និងមានឥទ្ធិពលខ្សោយលើកម្ពុជា ។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសមួយសប្តាហ៍ទៅមុខនេះ មានដូចខាងក្រោមនេះ ៖
១– បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C និង សីតុណ្ហភាពអតិបរមាមានពី២៨-៣១ °C ។ ២-បណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ៕

អត្ថបទដែលជាប់ទាក់ទង