ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករខេត្តកំពង់ស្ពឺ ប្រមូលទុកដាក់ផលស្រូវវស្ សាបានប្រមាណ៨០ភាគរយ

58

ភ្នំពេញ៖ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះថា គិតមកដល់ពាក់ កណ្តាលខែធ្នូ ឆ្នាំ២០១៩នេះ ប្រជាកសិករទូទាំងខេត្តប្រមូលទុកដាក់ផលស្រូវ ស្រាលនិងកណ្តាលបានប្រមាណ ៨០ភាគរយហើយ ។ ដោយទទួលបាន ទិន្នផលជាមធ្យម ៣តោនក្នុងមួយហិកតា ហើយសង្ឃឹមថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រជាកសិករយើងនឹងខិតខំប្រមូលទុកដាក់ផលស្រូវរួចរាល់ជាស្ថាពរ។
លោក ឈៀង តុលា បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៩នេះ ការងារបង្កបង្កើនផលស្រូវ រដូវវស្សា ត្រូវជួបការលំបាកនិងយឺតយ៉ាវបន្តិចមែន ប៉ុន្តែប្រជាកសិករយើងនៅតែអនុវត្តន៍បានចំនួន១១៤. ៩៩៤ហិកតា ស្មើនឹងជាង១០១ភាគរយ លើសផែនការកំណត់។ កន្លងមកប្រជាកសិករនៅខេត្តកំពង់ស្ពឺ តែងតែជួបបញ្ហាប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួត ជារឿយៗ ដែលជំនន់ទឹកភ្លៀងតែងកើតមានឡើងនៅពាក់កណ្តាលខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកា នៅតាមតំបន់ក្បែរៗស្ទឹង មានរយៈពេលខ្លី តែមិនបង្កការខូចខាតធ្ងន់ធ្ងរដល់ផលដំណាំកសិកម្មឡើយ។ ចំណែកគ្រោះរាំងស្ងួតវិញតែងជួបប្រទះរៀងរាល់ឆ្នាំ(កូនរដូវប្រាំងកើតមានឡើងក្នុងចន្លោះពាក់កណ្តាលខែកក្កដាដល់ពាក់កណ្តាលខែកញ្ញា) មានស្រុកចំនួនបីគឺស្រុកសំរោងទង ស្រុកភ្នំស្រួច និងស្រុកគងពិសី សម្រាប់ឆ្នាំ២០១៩នេះ បរិមាណទឹកភ្លៀងបានតែប្រមាណ ៩០០មីលីម៉ែត្រ បង្កឱ្យមានផលប៉ះពាល់ដល់ស្រូវវស្សាប្រមាណជាង ៧ភាគ រយ។
ជាមួយគ្នានេះលោក ប្រធានមន្ទីរកសិកម្ម បានធ្វើការអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់និងត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ ដើម្បីផ្គត់ផ្គង់ សម្រាប់តែប្រើប្រាស់ប្រចាំថ្ងែរបស់ប្រជាពលរដ្ឋនារដូវប្រាំងខាងមុខនេះ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង