ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល ចាប់ខ្លួនជនសង្ស័យ ពីរនាក់ ករណីលួច

72

ភ្នំពេញ៖ នគរបាលបានចាប់ខ្លួនជនសង្ស័យពីរនាក់ ករណីលួច ប្រាក់ចំនួន130$ ទូរស័ព្ទដៃម៉ាកវីវ៉ូពណ៌ ក្រហមខ្មៅ លេខស៉ីម016737320 និងម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ ស្លាកលេខ1.D 7145បាត់ដំបង នៅថ្ងៃទី16 ខែធ្នូ ឆ្នាំ2019 វេលាម៉ោង3ទៀបភ្លឺ នៅចំណុចផ្លូវលេខ5 ក្រុមទី5 ភូមិឃ ។

ក្រោយពេលកេីតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលច្រាំងចំរេះទី2 ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងខណ្ឌ និងបុស្តិ៍បានចុះដល់កន្លែងកេីតហេតុ ធ្វេីការស្រាវជ្រាវឈានដល់ឃាត់ខ្លួនចំនួន02នាក់​​ 1-ជនសង្ស័យទី1ឈ្មោះ លី គ្រី យ៉ា  ភេទប្រុស អាយុ 30 ឆ្នាំ​ ជនជាតិខ្មែរ មានទីនៅផ្ទះលេខ គ្មាន សង្កាត់ច្រាំងចំរេះទី1 ខណ្ឌឬស្សីកែវ មុខរបរ មិនពិតប្រាកដ មានសារធាតុញៀន។

2-ជនសង្ស័យទី2 ឈ្មោះ លី ដា វីត(ហៅក្រៅ វីត) ភេទ ប្រុស អាយុ 22 ឆ្នាំ មានទីលំនៅ ផ្ទះលេខ គ្មាន​​ ក្រុម​ 5 ភូមិ ខ.2 សង្កាត់ច្រាំងចំរេះទី2​ ខណ្ឌឬស្សីកែវ មុខរបរ​ មិនពិតប្រាកដ មានសារធាតុញៀន។

ជនរងគ្រោះឈ្មោះ ពុន ណា រ៉េត ភេទ ប្រុស អាយុ 30ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួលផ្លូវហាណូយសង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ មុខរបរជាងដែក។ សំភារៈដកហូតៈ 1.ម៉ូតូម៉ាកវីវ៉ាពណ៌ ខ្មៅពាក់ស្លាកេខ1D.7145បាត់ដំបងចំនួន01គ្រឿង។2.ទូស័ព្ទដៃម៉ាកViVO ពណ៌ក្រហមខ្មៅលេខស៉ីម016737320 ចំនួន01គ្រឿង។

ដំណេីររឿងហេតុនៅថ្ងៃខែឆ្នាំខាងលេី ជនរងគ្រោះបានបានធ្វើដំណើរពីជ្រោយចង្វា ឆ្ពោះទៅផ្ទះតាមផ្លូវជាតិលេខ៥ លុះដល់ចំណុចមុខវិហារឥស្លាមគីទ្បូម៉ែត្រគីទ្បូម៉ែត្រលេខ8 ស្ថិតនៅក្រុម5 ភូមិឃសង្កាត់ច្រំាងចំរេះទី2 ជនរងគ្រោះមានសភាពស្រវឹង ក៏ឈប់ម៉ូតូដេកមួយសន្ទុះ ស្រាប់តែភ្ញាក់ទ្បើងបាត់ម៉ូតូ កាបូបលុយ និងទូរស័ព្ទភ្លាមៗ នោះជនរងគ្រោះ ក៏មកប្តឹងនៅប៉ុស្តិ៍នគរបារដ្ឋបាលច្រាំងចំរេះទី2 ក្រោយពីទទួលពាក្យបណ្តឹង កំលាំងខ័ណ្ឌនិងប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចក្រុមទី5 ភូមិខ.2 សង្កាតច្រាំងចំរេះទី2 វេលាម៉ោង7និង10 នាទី យកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអធិការខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង