ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ ផឹកស្រាស្រវឹងដើរបាត់ពីផ្ទះ៣ថ្ងៃ ប្រទះឃើញសពអណ្តែតក្នុងទឹកស្រះ

107

 


ខេត្តស្វាយរៀង៖ស្ត្រីម្នាក់ដែលស្រវឹងស្រា ហើយបានដើរបាត់ពីផ្ទះអស់រយៈពេល៣ថ្ងៃ ត្រូវបានប្រទះឃើញស្លាប់អណ្តែតក្នុងស្រះទឹក កាលពីម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិបាត់ថង់់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះដែលបានលង់ទឹកស្លាប់នោះមានឈ្មោះ ស៊ុំ កាណូយ អាយុ៤១ឆ្នាំរស់នៅភូមិ បាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងបានផឹកស្រា ហើយដើរបាត់ពីផ្ទះអស់រយៈពេល៣ថ្ងៃ មកហើយ ចាប់តាំងពីថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០១៨ មិនដឹងទៅណានោះទេ។
បងប្អូនសាច់ញាតិ ខំដើររកតែរកមិនឃើញនោះទេ លុះមកដល់ថ្ងៃទី២១ ខែកក្កដានេះ ស្រាប់តែមានប្រជាពលរដ្ឋប្រទះឃើញ សពអណ្តែតក្នុងស្រះទឹក ឡើងហើមទៅហើយ សង្ស័យថាបានដើរធ្លាក់ទឹកស្រះ លង់ស្លាប់តែម្តងទៅ។បើតាមការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យបង្អែកស្រុកស្វាយទាប និងសមត្ថកិច្ច ដែលបានទៅពិនិត្យលើសាកសព ពុំមានស្លាកស្នាមអ្វីទេ គឺអាចសន្និដ្ឋានថា ពិតជាលង់ទឹកស្លាប់ពិតមែន៕

អត្ថបទដែលជាប់ទាក់ទង