ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះអង្គម្ចាស់មួយអង្គរបស់អារ៉ាប៊ីសាអូឌីតសន្លប់១៤ឆ្នាំ

61

រីយ៉ាដ៖ ព្រះអង្គម្ចាស់មួយអង្គក្នុងចំណោមព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលមានឈ្មោះថាព្រះអង្គម្ចាស់ Alwaleed bin Khalid bin Talal ដែលគេស្គាល់ថាព្រះអង្គម្ចាស់ផ្ទុំ) ដែលបានសន្លប់អស់រយៈពេល ១៤ ឆ្នាំមកហើយ។

ព្រះអង្គម្ចាស់វ័យក្មេងបានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរថយន្តនៅទីក្រុងឡុងកាលពីឆ្នាំ ២០០៥ នៅពេលដែលព្រះអង្គមានព្រះជន្ម ១៨ វស្សាជាកន្លែងដែលព្រះអង្គគង់នៅទីនោះដើម្បីរៀននៅឯមហាវិទ្យាល័យយោធាហើយជាលទ្ធផលនៃបានធ្វើឲ្យស្លាប់ខួរក្បាលហើយចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះព្រះអង្គគង់នៅលើគ្រែសោយសន្លប់នៅមន្ទីរពេទ្យឯកទេសក្នុងរដ្ឋធានីរីយ៉ាដ

នៅឆ្នាំ ២០១៥ គ្រូពេទ្យបានសម្រេចចិត្តផ្តាច់ឧបករណ៍ពេទ្យប៉ុន្តែបិតារបស់ទ្រង់បានបដិសេធមិនធ្វើដូច្នេះដោយសង្ឃឹមថាអព្ភូតហេតុនឹងកើតឡើងហើយធ្វើឲ្យព្រះអង្គភ្ញាក់ឡើង។

មានសេចក្តីរាយការណ៍ជាច្រើនបាននិយាយថាព្រះអង្គម្ចាស់ងក់ព្រះកេសក្នុងកាយវិការអរព្រះគុណដល់អល់ឡោះបន្ទាប់ពីការសន្លប់អស់រយៈពេល 14 ឆ្នាំ។
ប្រភព៖ Life in Saudi Arabia

អត្ថបទដែលជាប់ទាក់ទង