ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសពីកាលបរិច្ឆេទប្រកួតហែលទឹកពានរង្វាន់តេជោសែនលើកទី៥

75

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលតឹកបានប្រកាសពីកាលបរិច្ឆេទនៃការប្រកួតហែលទឹកដណ្ដើមពានរង្វាន់តេជោ

​សែនលើកទី៥សម្រាប់ឆ្នាំ២០១៩ជាផ្លូវការហើយ ។

លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាការប្រកួតនឹងធ្វើនៅមជ្ឈមណ្ឌល

កីឡាហែលទឹកតេជោសែននាខេត្តកំពង់ចាមចាប់ពីថ្ងៃទី២០ដល់២៣ធ្នូ ។ការប្រកួតនេះសម្រាប់កីឡាករត្រូវមានអយុចាប់ពី

១២ឆ្នាំឡើង ចំពោះកីឡាការិនីត្រូវមានអាយុចាប់ពី១០ឆ្នាំឡើង ។ក្រៅពីនេះក៏មានការប្រកួតសម្រាប់ជន ពិការ និងការប្រ

​កួតបាល់ទឹក(Water Polo)ទៀតផង ។

សូមបញ្ជាក់ថាសម្រាប់ការប្រកួតបាល់ទឹកមានតែ២ក្រុមប៉ុណ្ណោះដែលជាការប្រកួតរវាងក្រុមរាជធានីភ្នំពេញជាមួយ

​ក្រុមខេត្តកំពង់ចាម ។

ការប្រកួតនេះគឺជាការផ្ដល់ឩិកាសដល់អ្នកហែលទឹកវ័យក្មេងដើមបីរកជើងខ្លាំងវ័យក្មេងសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ

​២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតគឺបុរសមាន១២វិញ្ញាសា និង នារី១២វិញ្ញាសា ។វិញ្ញាសាទាំងនោះមានហែល៥០

​ម៉ែត្ររបៀបសេរីបុរស និង នារី ។ហែល១០០ម៉ែត្ររបៀបសេរីបុរស នារី ហែល២០០ម៉ែត្ររបៀបសេរីបុរស នារី ។ហែល៥០

​ម៉ែត្ររបៀបកង្កែបបុរស នារី ហែល១០០ម៉ែត្ររបៀបកង្កែបបុរស នារី​ហែល២០០ម៉ែត្ររបៀបកង្កែបបុរស នារី ។

ហែល៥០ម៉ែត្ររបៀបផ្ងារបុរស នារី ហែល១០០ម៉ែត្ររបៀបផ្ងារបុរស នារី ហែលមេអំបៅ៥០ម៉ែត្របុរស នារីហែល

​មេអំបៅ១០០ម៉ែត្របុរស នារី ។ហែល២០០ម៉ែត្រ៤របៀបឯកត្តជនបុរស នារីនិងហែលបណ្ដាក់១០០ម៉ែត្រ៤ដងដោយសេរី

​បុរស នារី ។

ចំពោះជនពិការវិញមានវិញ្ញាសាហែល៥០ម៉ែត្ររបៀបសេរី និង របៀបកង្កែប និង វិញ្ញាសាហែលចម្ងាយ១០០ម៉ែត្រ

របៀបសេរី ៕

អត្ថបទដែលជាប់ទាក់ទង