ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីស៊នសៀវម៉ីដាក់ គោលដៅដណ្តើម មេដាយមាសស៊ីហ្គេម៥ជំនាន់រីឯម្ចាស់មេដាយមាស៣ទៀតបង្ហាញចំណាប់អារម្មណ៍ពិសេសៗ

96

ភ្នំពេញ៖ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនកីឡាការិនីតេក្វាន់ដូWT ស៊នសៀវម៉ីដាក់គោលដៅធ្វើយ៉ាងណាចង់ដណ្តើមមេដាយមាសជូនជាតិឲ្យបានជំនាន់ដោយបច្ចុប្បន្នសៀងម៉ីគឺជាម្ចាស់មេដាយមាសស៊ីហ្គេម៣ជំនាន់ហើយៗនៅស៊ីហ្គេម២ទៀតគឺស៊ីហ្គេមឆ្នាំ២០២១នៅវៀតណាមនិងស៊ីហ្គេមលើកទី៣២នៅព្រះរាជាណាចក្រកម្ពុជាក៏នាងនៅតែមានឆន្ទៈចង់ដណ្តើមដូចគ្នា។នេះជាការលើកឡើងរបស់កីឡាការិនីស៊នសៀវម៉ីនៅក្នុងឱកាសទទួលប្រាក់រង្វាន់ពីណាហ្គាវើលដ៏នៅល្ងាចថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០១៩ស្របពេលដែលម្ចាស់មេដាយមាសលើ៣ប្រភេទកីឡាផ្សេងទៀតក៏បានបង្ហាញនូវចំណាប់អារម្មណ៍ពិសេសៗរបស់ខ្លួនក្នុងពេលដំណាលគ្នានោះដែរ។

ម្ចាស់មេដាយមាសស៊ីហ្គេម៣ជំនាន់រូបនេះបានបង្ហាញអារម្មណ៍រីករាយពេលប្រកួតដណ្តើមមេដាយមាសនៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនថា«ពេលនោះនាងខ្ញុំសប្បាយចិត្តខ្លាំងពេលបានវ៉ៃជាមួយកីឡាការិនីម្ចាស់ផ្ទះហើយនាងខ្ញុំចាត់ទុកថាការហ៊ោកញ្ជៀងគាំទ្ររបស់អ្នកគាំទ្រហ្វីលីពីនប្រៀបដូចជាការគាំទ្រដល់នាងខ្ញុំដែរព្រោះខ្ញុំប្រកួតជាមួយកីឡាការិនីម្ចាស់ផ្ទះដូចជាផ្ទះខ្ញុំអញ្ចឹងដែរពួកគាត់ហ៊ោឲ្យកម្ពុជាដូចគ្នា»សម្រាប់ទៅថ្ងៃមុខទៀតខ្ញុំមានគោលដៅថាខ្ញុំចង់យកមេដាយមាសស៊ីហ្គេមឲ្យបាន៥ជំនាន់រហូតដល់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា។ខ្ញុំសន្យថាធ្វើយ៉ាងណានឹងបន្តខិតខំឲ្យអស់ពីសមត្ថភាព។

ចំពោះចំណាប់អារម្មណ៍របស់ម្ចាស់មេដាយមាសស៊ីហ្គេមលើ៣ប្រភេទកីឡាផ្សេងទៀតក៏បានបង្ហាញនូវជាបន្តបន្ទាប់ដូចគ្នាដែររួមមាន៖កីឡាករយ៉ង់ម៉េងលីនិយាយថា«ខ្ញុំសប្បាយរីករាយនិងមានមោទនភាពដែលបានបង្ហាញទង់ជាតិលើឆាកអន្តរជាតិដោយការហ្វឹកហាត់របស់ខ្ញុំទទួលបានជោគជ័យ។ភាពខុសគ្នារវាងគុនល្បុក្កតោនិងគុនប្រពៃណីហ្វីលីពីនArnis មិនសូវខុសគ្នាឆ្ងាយទេហើយការឈានដល់មេដាយមាសដោយសារតែយើងមានមូលដ្ឋានគ្រឹះក្នុងក្បាច់គុនប្រពៃណីខ្មែរយើងហើយយើងមានភាពងាយស្រួលក្នុងការចាប់យកបច្ចេកទេសពីArnis»

ម្ចាស់មេដាយមាសវិញ្ញាសា៣នាក់ទល់៣នាក់មានកីឡាការិនីស្រ៊ាងសុរ៉ាឃីម, អ៊ុនស្រីយ៉ា,ឃួនយ៉ារីនិងដួងឌីណា(ប្រកួត៣នាក់និងបម្រុងម្នាក់)អះអាងថា«ក្រុមយើងខ្ញុំបានហ្វឹកហាត់ត្រៀម៣៣ម៉ោងក្នុង១សប្តាហ៍ហើយកីឡាការិនីស្រ៊ាងសុរ៉ាឃីមពូកែវាយ, អ៊ុនស្រីយ៉ាអាចទាំងវាយនិងចូលរីឯកីឡាការិនីឃួនយ៉ារីនិងដួងឌីណាពូកែខាងចូល»បច្ចប្បន្នប្រភេទកីឡាប៉េតង់នេះមិនទាន់ចូលជាប្រភេទកីឡាអូឡាំពិកទេប៉ុន្តែនៅឆ្នាំ២០២៤ដែលប្រទេសបារាំងទទួលធ្វើម្ចាស់ផ្ទះអូឡាំពិកហ្គេមនឹងដាក់ប៉េតង់ចូលជាប្រភេទកីឡាអូឡាំពិកដែលនេះគឺជាការអះអាងរបស់គ្រូបង្គោលប៉េតង់ក្រុមជម្រើសជាតិប៉េតត់កម្ពុជាផ្នែកនារីលោកសុខម៉ុង។

ឆ្លើយនឹងសំនួរដែលសួរថាតើការប្រកួតស៊ីហ្គេមនិងកីឡាអាស៊ីមានភាពខុសប្លែងពីគ្នាយ៉ាងណាដែរម្ចាស់មេដាយមាសស៊ីហ្គេម២០១៩និងម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ីកីឡាការិនីកីឡាជឺជីតស៊ូខាន់ចេសាបញ្ជាក់ថាការប្រកួតស៊ីហ្គេមមានភាពងាយស្រួលជាងដោយសារព្រឹត្តិការណ៍នេះមានការចូលរួមត្រឹម១១ប្រទេសក្នុងតំបន់រីឯកីឡាអាស៊ីមានរហូតដល់៤៥ប្រទេសប៉ុន្តែទោះយ៉ាងណាខាន់ចេសាធ្វើសម្រេចបានមេដាយមាសដូចគ្នា។«នាងខ្ញុំនឹងបន្តការប្រកួតឲ្យព្រះរាជាណាចក្រកម្ពុជាទៅថ្ងៃអនាគតទៀត»

អត្ថបទដែលជាប់ទាក់ទង