ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ និងបក្ខពួក វាយបុរសម្នាក់ បែកឈាមពេញមុខ

154

 

ភ្នំពេញ៖ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ និងបក្ខពួកបានចាប់ និងវាយបុរសម្នាក់ បែកឈាមពេញមុខ ដោយចោទថា បានចូលទៅអុកឡុក និង​ទៅលួចថតរូបស្រី​ៗ​នៅក្នុ​ងប​ន្ទ​ប់នារី។

បន្ទាប់ពីមានករណីនេះកើតឡើង លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅថ្ងៃទី១៧ខែធ្នូនេះ បានសរសេរសារលើហ្វេសប៊ុកថា “សូមសមត្ថកិច្ចចាត់វិធានការលើថៅកែហ្គារាស់សាំងPTTនៅកប់ស្រូវនឹ​ងបក្ខពួក ពីព្រោះប្រទេសមានច្បាប់ គឺត្រូវតែគោរពច្បាប់ជា
ធរមាន”។

លោកពេជ្រ ស្រស់ បានបញ្ជាក់ថា “អ្នកធ្វើខុស គឺត្រូវតែប្រគល់ឱ្យអ្នកអនុវត្តច្បាប់​ចា​ត់កា​រ។
សូមរួមគ្នាបញ្ឈប់សកម្មភា​ព​ក្រៅប្រព័​ន្ធច្បាប់ ដើម្បីធានាសិ​ទ្ធិដល់ពល​រដ្ឋគ្រប់ៗរូប “។

បើយោងតាមគណនីហ្វេសប៊ុក លោកផែង វណ្ណៈ ដែលបានបង្ហោះ រូបថត នៅថ្ងៃទី១៧ខែធ្នូនេះថា ថៅកែស្ថា​នី​យ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ ជាប់ផ្លូវ​ជាតិ​លេ​ខ២ លោកសារុន វិថូរ៉ាត់ ដែលគេស្គាល់ថា ជាកូនប្រុសលោកច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ បានចាប់ និងវាយបុរសម្នាក់ដោយចោទថា បានចូលទៅអុកឡុក និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់នារី “។

គណនីហ្វេសប៊ុក លោកផែង វណ្ណៈ បានបញ្ជាក់បន្ថែមថា “ទង្វើរបស់ថៅកែរូប​នេះ គឺជាបទល្មើសហិង្សាដោយចេ​ត​នា ដែលត្រូវប្រឈមមុខចំពោះផ្លូវច្បា​ប់​ ។ បើបុរសរូបនោះបានប្រ​ព្រឹ​ត្តនូ​វទង្វើណាមួយល្មើសច្បាប់ ​ថៅកែស្ថានីយ៍ប្រេ​ងគួរ​តែប្ដឹង​ន​គរបាល ឬចាប់ខ្លួនបុរសនោះ ប្រ​គល់មកឲ្យនគរបាលចាត់ការតាមច្បា​ប់ មិនមែនចាប់បុរសនោះវាយតាមកំ​ហឹ​ងខ្លួន​នោះទេ​” ៕

អត្ថបទដែលជាប់ទាក់ទង