ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាងហោចណាស់មានមនុស្ស ១៤ នាក់ត្រូវបានសម្លាប់ និង ២ នាក់ ជាប់ក្នុងអណ្តូងរ៉ែធ្យូងថ្ម បន្ទាប់ពីការផ្ទុះហ្គាស នៅភាគនិរតី នៃប្រទេសចិន

90

 

អាជ្ញាធរក្នុងខេត្តហ្គីហ្សូ (Guizhou) របស់ប្រទេសចិន បានរាយការណ៍ថា បានបើកប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមួយ បន្ទាប់ពីការផ្ទុះធ្យូងថ្ម និងឧស្ម័នមួយ បានវាយប្រហារអណ្តូងរ៉ែមួយ នៅភាគនិរតី នៃប្រទេសនេះ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៤ នាក់។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ដោយដកស្រង់សំដីអាជ្ញាធរ បានឲ្យដឹងថា យ៉ាងហោចណាស់ មានកម្មករអណ្តូងរ៉ែចំនួន ២៣ នាក់ នៅក្រោមដី នៅពេលដែលការផ្ទុះ បានវាយប្រហារទៅលើទីតាំងនោះ។ យ៉ាងហោចណាស់ មានកម្មករអណ្តូងរ៉ែចំនួន ២ នាក់ នៅតែជាប់នៅក្នុងនោះ។

សេវាកម្មសង្គ្រោះបន្ទាន់ ក្នុងតំបន់បានឆ្លើយតបទៅនឹងកន្លែងកើតហេតុ។ អាជ្ញាធរ បានបើកការស៊ើបអង្កេត ទៅលើមូលហេតុ ដែលនៅពីក្រោយហេតុការណ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង