ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបុរសម្នាក់ ពីបទ លួចយកសត្វគោរបស់អ្នកដទៃ វះយកគ្រឿងក្នុង

57

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨.០០ នាទីព្រឹក
កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មបាំង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ម៉ម គិត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ពីបទ លួចយកសត្វគោរបស់អ្នកដទៃ វះយកគ្រឿងក្នុង ប្រព្រឹត្តទៅនៅក្នុងព្រៃ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលជារបស់ឈ្មោះ ម៉ាត់ វ៉ាន់តាំ ភេទប្រុសអាយុ៤៨ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។

នគរបាលខេត្តកោះកុង បានបញ្ជាក់ថា នៅពេលកម្លាំងយើងឃាត់ខ្លួន យកមកសាកសួរ ជនសង្ស័យ ក៏បានសារភាព ប្រាប់កម្លាំងសមត្ថកិច្ចយើងថា ខ្លួនពិតជាបានលួចគោ នឹងវះយកគ្រឿងក្នុងពិតប្រាកដមែន ។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញយើងកំពុងបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង