ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យ ចុះជួយពិនិត្យសុខភាព ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ នៅខេត្តកំពង់ស្ពឺ

79

លោក រដ្ឋមន្ត្រី សុខាភិបាល បានណែនាំឲ្យមន្ត្រីសុខាភិបាល ខិត ខំបន្តយកចិត្តទុកដាក់អបរំណែនាំ តាមដានជាប្រចាំពីបញ្ហាសុខភាព ផ្តល់ការពិនិត្យព្យាបាលជំងឺ រហូតដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ត្រឡប់ទៅគេហដ្ឋានវិញ។

នាព្រឹក ថ្ងៃទី២២១ ខែកក្កដា ឆ្នាំ២០១៨ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យដោយមានការចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចុះជួយពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ស្ពឺ និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្ថិតក្នុងទីតាំងភូមិញរ សង្កាត់កណ្តោដុំ ក្រុងច្បារមនដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ អភិបាលក្រុងច្បារមននិងថ្នាក់ដឹកនាំអង្គភាពនាៗជុំវិញខេត្ត។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប ស្តីពីផលប៉ះពាល់បណ្តាា លមកពីគ្រោះទឹកជំនន់ នៅទូទាំងខេត្តរួចមក លោក រដ្ឋមន្ត្រីបានពាំនាំនៅការផ្តាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពីសណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរចំពោះអាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល ដែលបានយកចិត្តទុកដាក់ និងអន្តរាគមន៍បានទាន់ពេលវេលា ហើយលោក រដ្ឋមន្ត្រីក៏បានផ្តល់នូវសារអប់រំសុខភាពមួយចំនួន ស្តីពីការការពារបញ្ហាសុខភាព ក្នុងនិងក្រោយពេលទឹកជំនន់ ដូចជាត្រូវរក្សាអានាម័យការហូបចុកឲ្យបានស្អាតល្អ ហូបទឹកឆ្អិនដាំពុះ ណែនាំពីរបៀបប្រើថ្នាំក្ល័រ៉ាមីនសម្រាប់ដាក់ក្នុងទឹក សុំឲ្យ ប្រុងប្រយ័ត្ននៅពពួកសត្វអសិរ្ពិសចឹកឬខាំ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញ៉ាល់បញ្ជូនមកមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ បើមានករណីពស់ចឹក ឬមានករណីជំងឺ ផ្សេងទៀត។ បន្ទាប់មក លោក រដ្ឋមន្ត្រីបានអញ្ជើញបន្តក់ថ្នាំជីវជាតិ អា ដល់កុមារតូចៗ ផ្តល់ថ្នាំបង្ការជំងឺដល់កុមារ និង ផ្តល់ការពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅទីនោះផងដែរ។ លោក បានណែនាំឲ្យមន្ត្រីសុខាភិបាល ខិតខំបន្តយកចិត្តទុកដាក់អបរំណែនាំ តាមដានជាប្រចាំពីបញ្ហាសុខភាព ផ្តល់ការពិនិត្យព្យាបាលជំងឺ រហូតដល់ពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ។ លោក ក៏បាននាំយកមកជាមួយនៅឱសថមួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់បន្តសកម្មភាពពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះ ជាពិសេសស្ត្រីមានផ្ទៃពោះ និងផ្តល់ការចាក់ថ្នាំបង្ការជាបន្តទៀត ដោយរដ្ឋជាអ្នកចេញថ្លៃជួសផងដែរ ។

អត្ថបទដែលជាប់ទាក់ទង