ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តធុនធ្ងន់ បុកម៉ូតូ ស្លាប់២នាក់

73

 

ស្រុកព្រៃនប់៖ មនុស្សប្រុស2នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កាលពីម៉ោងជិត6ល្ងាចថ្ងៃទី17.12.2019 នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ4ចន្លោះបង្គោលគីឡូម៉ែត្រលេខ206.207។ សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត ធុនធំមួយគ្រឿងពាក់ផ្លាកលេខកំពត3A-0139មានទិសដៅខេត្តព្រះសីហនុ -ភ្នំពេញ បើកបរដោយឈ្មោះ យុន ហុនភេទប្រុស អាយុ29ឆ្នាំ នៅសង្កាត់អណ្តូងខ្មែរ ខេត្តកំពត មកដល់ចំណុចកើតហេតុ បានបុកប៉ះម៉ូតូមួយគ្រឿងម៉ាក សេ125 ឆ្នាំ2012 ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-5224 មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះអែម ទី ភេទប្រុស អាយុ27 ឆ្នាំ មានទីលំនៅ ភូមិស្មាច់ដែងនិងម្នាក់ទៀតឈ្មោះ ស្មី ភេទប្រុសអាយុ27ឆ្នាំ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលអោយភាគី ម៉ូតូ ស្លាប់ទាំងពីរនាក់នៅកន្លែង កើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តនាំយកទៅដោះស្រាយបន្ត៕

អត្ថបទដែលជាប់ទាក់ទង