ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្ដាន៍នេះ នរណាប្រជែង បានកៅអីសម្រាប់ជុំទី២ ?

97

 

ភ្នំពេញ៖សម្រាប់ថ្ងៃទ២១ធ្នូនេះ មានអ្នកប្រដាល់ចំនួន៤រូបទៀត ហើយដែលត្រូវប្រជែងគ្នាដណ្ដើមកៅអី ២សម្រាប់
វគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement ។
រិន សារដ្ឋក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ វ័យចំណាស់សល់ ពិសិដ្ឋមកពីក្លិប
កុសលកីឡា ។សារដ្ឋជាអ្នកប្រដាល់មួយរូប ដែលកំពុងតែពេញកម្លាំង តែចំពោះផ្លែវ៉ៃរបស់គេមិនលើ ពិសិដ្ឋឡើយគ្រាន់តែ
ពិសិដ្ឋមានអាយុច្រើនប៉ុណ្ណោះ ។
សារដ្ឋមួយរយៈនេះ គេមានការប្រកួតច្រើន ចំពោះពិសិដ្ឋគេមិនសូវមានឱកាសបានឡើង ប្រកួតនោះទេដោយសារ
តែវ័យច្រើនគេមិនសូវចាប់គូឲ្យប្រកួត ។ទោះបីពិសិដ្ឋជាអ្នកប្រដាល់រៀមច្បង ក៏ពិតមែនតែលទ្ធភាព ដើម្បីយកឈ្នះសារដ្ឋពិតជា
លំបាកព្រោះចាប់ពី៣ទឹកឡើង ពិសិដ្ឋស្រុតកម្លាំងអស់តែម្ដង ។តែប្រសិនបើសារដ្ឋ ហ៊ានមើលស្រាលនោះក៏អាចនឹងដេក
ដោយសារអ្នកប្រដាល់វ័យចំណាស់នេះដែរ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ៊ុង កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង ជួបប្រកួតជាមួយអ្នកប្រដាល់នូវ ដារ៉ូក្លិប
ថ្មគោលខ័ណ្ឌពោធិ៍សែនជ័យ ។
កំសត់ជាអ្នកប្រដាល់មួយរូប ដែលមិនស្រួលបង្ក្រាបនោះឡើ់យ គេមានកំពស់ល្អជង្គង់រហ័ស កែងលឿនតែការវ៉ៃ
ចេញរបស់គេមិនសូវច្បាស់នោះទេ ឯចិត្តក៏មិនសូវធំដែរតែ ។អ្នកប្រដាល់រូបនេះ ប្រសិនបើគូប្រកួតខ្សោយជាងនោះគេតាម
វ៉ៃដោយគ្មានញញើត ។
ចំពោះនូវ ដារ៉ូទោះបីគេមិនសូវបង្ហាញមុខ ក៏ពិតមែនតែគេជាអ្នកប្រដាល់ ចូលចិត្តវ៉ៃប្ដូរ ទោះបីមួយចានទឹកមួយចាន
គោកក៏ដោយ ។អ្នកប្រដាល់ចិត្តធំរូបនេះចូលចិត្ត ប្រើកែងដើម្បីផ្ដួលគូប្រកួត ។កៅអីសម្រាប់ជុំទី២ ធ្លាក់ទៅក្នុងដៃនូវ ដារ៉ូ ឬ
បានទៅអ៊ុង កំសត់ ?
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ លាប រដ្ឋក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ប្រកួតជាមួយ
យ៉ត ចក្រភព (Yorth Chhakraphup) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
លាប រដ្ឋាជាអ្នកប្រដាល់ដែលមាន កណ្ដាប់ដៃថ្មគេតែងតែប្រើកណ្ដាប់ដៃ ផ្ដួលគូប្រកួត ចំពោះជង្គង់ កែង និងស្នៀត
ទាត់របស់គេក៏មិនអាចមើលស្រាលបានដែរ ។អ្នកប្រដាល់រូបនេះ មិនត្រឹមតែវ៉ៃចេញល្អ និងធ្ងន់នោះទេ តែគេជាអ្នកប្រដាល់
ដែលការពារបានល្អទៀតផង ។
ចំពោះយ៉ត ចក្រភពវិញនេះ ជាលើកដំបូងហើយ ដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។មិនដឹងថាអ្នកប្រដាល់
ថៃរូបនេះខ្លាំងឬខ្សោយនោះទេ។ មកជាន់ដីខ្មែរលើកដំបូងយ៉ត ចក្រភពស្ពាយជ័យជំនះ ទៅវិញឬស្ពាយបរាជ័យទៅវិញ ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ ខ្សែក្រវាត់វិញនោះ អ្នកលេងជើងកន្ត្រៃហោះធា នុរាជក្លិបម្កុដរាជសីហ៍ប្រកួតជាមួយកែវ សំរិទ្ធក្លិបខេត្តរតនគីរី ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦៥គីឡូក្រាម ។ខាំ ភិគុណក្លិបរ៉ាហាប់ស្វាយប៉ាក ប្រកួតជាមួយឡុង យ៉ារ៉ាន់ក្លិបសាលវ័ន្ដកីឡា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង