ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានការរិះគន់ មកលើក្រសួងកសិកម្ម ពាក់ព័ន្ធនឹងតម្លៃស្រវគ្រប់ប្រភេទ មានការធ្លាក់ចុះនៅតាមបណ្តាខេត្តមួយចំនួន

40

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ធ្នូ បានចេញសេចក្តីប្រកាសព័ត៌មានថា កន្លងទៅថ្មីៗនេះ មានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនបានផ្តល់យោបល់ក៏ដូចជាធ្វើការរិះគន់មកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពាក់ព័ន្ធនឹងតម្លៃស្រវគ្រប់ប្រភេទមានការធ្លាក់ចុះនៅតាមបណ្តាខេត្ត
មួយចំនួនដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ មានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ដោយ
ពុំមានមន្ត្រីបច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះជួយស្វែងរកទីផ្សារ និងរក្សាតម្លៃឱ្យសមស្រប
ទៅនឹងតម្លៃនៃវត្ថុធាតុដើម និងថ្លៃពលកម្មសម្រាប់ប្រជាកសិករ។

ចំពោះករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន
បណ្តាញសារព័ត៌មាន ក្រុមហ៊ុន ពាណិជ្ជករ សហគមន៍កសិកម្ម និងប្រជាកសិករទាំងអស់ ជ្រាបថា តាមរយៈការស្រាវជ្រាវព័ត៌មាន ពីបណ្តាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបង្ហាញថានៅតាមបណ្តាខេត្តដែលបាន
និងកំពុងមមាញឹកក្នុងការប្រមូលផល គឺស្រូវនៅមានតម្លៃសមរម្យនៅឡើយ លើកលែងតែស្រូវដែលមានគុណភាពអន់
ហើយក៏មានក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួន បានសហការជាមួយមន្ត្រីជំនាញ ចុះប្រមូលទិញដោយផ្ទាល់ និង
ប្រមូលទិញតាមកិច្ចសន្យាយ៉ាងសស្រាក់សស្រាំផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ខ្ពស់
ក្នុងការជួយអន្តរាគមន៍ដល់កសិករដោយបានបញ្ចេញថវិកាបន្ថែមចំនួន៥០លានដុល្លារសហរដ្ឋអាមេរិក ក្នុងគោលដៅ
ដើម្បីរក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ។ ជាមួយគ្នានេះដែរ នៅថ្ងៃទី១៩
ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងធ្វើពិធីប្រកាស ជាផ្លូវការរោងម៉ាស៊ីនកិនស្រូវ
ដែលទទួលបានការអនុញ្ញាតនាំចេញអង្ករទៅកាន់ប្រទេសចិន ដែលជាការចូលរួមចំណែកពង្រីកទីផ្សាររអង្គរ និងធានាបាន
នូវស្ថិរភាពតម្លៃទីផ្សារស្រវ អង្កររបស់ប្រជាកសិករ។ ព័ត៌មានដែលបានចុះផ្សាយខាងលើ គឺផ្ទុយពីការពិតដែលក្រសួង
បាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ជាហេតុធ្វើឱ្យសាធារណជន ដែលមិនយល់ហេតុផលមានការភាន់ច្រលំ
មកលើរាជរដ្ឋាភិបាល ពិសេសមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រជាកសិករនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្អូញត្អែតម្លៃស្រូវឆ្នាំនេះធ្លាក់ថ្លៃខ្លាំង។ ហើយពួកគាត់បានសំណមពរដល់រដ្ឋាភិបាលជួយដំឡើងថ្លៃស្រូវ ដើម្បីជួយដល់ពួកគាត់ផង។

ស្ថិត​ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​កន្លង​ទៅ​នេះ កសិករ​ដែល​បាន​ដាំ​ដុះ​ស្រូវ​តាម​បែប​រដូវ​កាល​បាន​ចាប់ផ្តើម​ធ្វើការ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​របស់​ខ្លួន​ជា​បណ្តើរ​ៗ ប៉ុន្តែ​មក​ដល់​ពេល​ថ្មី​ៗ​នេះ​កសិករ​មួយ​ចំនួន​បាន​ផ្អាក ឬ​ពន្យា​ពេល​ប្រមូល​ផល​ស្រូវ​ទៅ​វិញ ដោយសារ​ប្រភេទ​ស្រូវ​សែន​ក្រអូប​មួយ​នេះ​បាន​ធ្លាក់​ចុះថ្លៃ ធ្វើ​ឱ្យ​កសិករ​មិន​អាច​ទទួលយក​បានក៏​នាំ​គ្នា​រង​ចាំ​ក្រែង​តម្លៃ​ឡើងថ្លៃ​ប្រសើរ​ជាង​សព្វ​ថ្ងៃនេះ ។

បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកមួយ បានឲ្យដឹងថា លោក ទិ​ត្យ សុ​ផា កសិករ​នៅ​ឃុំ​សឿ ក្នុង​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ នេះ​មក​ដល់​ថ្ងៃនេះ​ប្រជា​កសិករ​ក្នុង​តំបន់​ខ្លះ​កំពុង​ប្រមូល​ផល​ស្រូវ និង​កសិករ​ច្រើន​ផ្សេង​ទៀត​បាន​ផ្អែក​ប្រមូល​ផល​ស្រូវ​សិន ខណៈ​តម្លៃ​ស្រូវ​សែន​ក្រអូប​ក្នុង​មួយ​តោន​គិត​ជា​លុយ​បាត​ថ្លៃ​៦.៩០០​បាត ឬ​ស្មើ​ប្រហែល​៨០​ម៉ឺន​រៀល ។ ត្រង់នេះ​មាន​ន័យ​ថា​ ស្រូវ​សែន​ក្រអូប​ឆ្នាំ​នេះ​តម្លៃ​ស្រូវ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន វា​ខុស​គ្នា​ប្រហែល ២.០០០​បាត ឬ​ក្រោម​នេះ​បន្តិច​ផ្អែក​ទៅ​លើ​គុណភាព​ស្រូវ​ជាក់ស្តែង​។

លោក​បាន​បន្ត​ថា​ ខណៈ​ដែល​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ក្នុងឆ្នាំនេះ​ហើយ​នោះ កសិករ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​មួយទៀត​ផង​ដែរ នោះ​គិត​មក​ដល់​ថ្ងៃនេះ​ឈ្នួ​ញ​ប្រាប់​ថា ​គេ​អត់​ទិញ​ថែម​ទៀត​ផង​។ លោក​បាន​បន្ត​ថា ស្ថិត​ក្នុង​រដូវ​ប្រមូល​ផល​នៅ​តំបន់​នេះ​គេ​ពេញ​និយម​ធ្វើ​ស្រូវ​សែន​ក្រអូប ព្រោះស្រូវ​សែន​ក្រអូប​លក់​បាន​ថ្លៃ​ជាង​ស្រូវ​មួយ​ចំនួន​ផ្សេង​ទៀត​។

កសិករ​រូប​នេះ​បាន​បញ្ជាក់​ថា មក​ដល់​ឥលូវ​មិន​ទាន់​មាន​កសិករ​ច្រើន​ទេ​ធ្វើការ​ច្រូតស្រូវ ឬ​ប្រមូល​ផល​ស្រូវ​របស់​ខ្លួន​ដោយសារ​តម្លៃ​ស្រូវ​វា​ថោក ហើយ​អត់​សូវ​មាន​អ្នកទិញ​ទៀត ​។ កសិករ​បង្អង់​ចាំ​មើល​គ្នា ឬ​ចាំ​មើល​តម្លៃ​ក្រែង​តម្លៃ​ស្រូវ​ប្រសើរ​ជាង​នេះ ខណៈ​ស្រូវ​ដល់​ពេល​ទុំ​ក្រហម​ពេញ​វាលស្រែ​អស់ហើយ​។ ម្សិលមិញ​គេ​ហ៊ាន​ទិញ​ស្រូវ​សែន​ក្រអូប​ក្នុង​មួយ​តោន​ថ្លៃ​៧.១០០​បាត តែ​មក​ដល់​ថ្ងៃនេះ​ស្រាប់តែ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៦.៩០០​បាត​វិញ ហើយ​អត់​ហ៊ាន​ទទួល​ទិញ​ច្រើន​ទៀត​​។

​កសិករមួយរូបនៅខេត្តបាត់ដំបង បានឲ្យដឹងថា ខណៈ​តម្លៃ​ស្រូវ​ចុះថោក កសិករ​បន្ត​រង​ចាំ​តម្លៃ​ស្រូវ​ងើបឡើង​វិញ វា​អាច​ធ្វើ​ឱ្យ​កសិករ​កាន់តែ​ខាតបង់​ប្រាក់​ថែម​ទៀត ។ ព្រោះ​សព្វ​ថ្ងៃនេះ​ឈ្មួញ​គេ​មក​ទិញ​ស្រូវ​គេ​យក​ទៅ​ស​ម្ងួ​ត តែបើ​កសិករ​ពន្យា​ពេល​អូស​បន្លាយ​បែប​នេះ​វា​នឹង​ធ្វើ​ឱ្យ​ស្រូវ​ទុំ​ខ្លាំង​ពេក ធ្វើ​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​លែង​ទិញ ​។ ដូចនេះ​ដើម្បី​កុំឱ្យ​ខាតបង់​ព្រោះតែ​ការ​រង​ចាំ​តម្លៃ​នេះ កសិករ​មួយ​ចំនួន​បង្ខំចិត្ត​លក់​ត្រូវ​យក​លុយ​ខ្លះ សង​ថ្លៃ​ជី ថ្នាំ​ដែល​បាន​ទិញ​ជំពាក់​គេ​នៅ​ពេល​កន្លង​មក អីចឹង​កសិករ​ឆ្នាំ​នេះ​ប្រឈម​នឹង​ហានិភ័យ​។ សព្វថ្ងៃនេះប្រជាកសិករត្អូញត្អែគ្រប់​គ្នា​ពាក់ព័ន្ធ​តម្លៃ​ស្រូវ​សែន​ក្រអូប ក្រៅពី​ការ​ធ្វើស្រែ​ប្រឈម ​និង​អាកាសធាតុ​ឆ្នាំ​នេះ ប៉ុន្តែ​មិនដឹង​និយាយ​ថា​ម៉េច មិនដឹង​ទៅ​ប្រាប់​អ្នក​ណា ​បើ​ថ្នាក់ដឹកនាំ​យើង​នៅ​ក្នុង​មូលដ្ឋាន​គេ​មិន​អើពើ​គិតគូ​ដល់​កសិករ​ផង​៕

អត្ថបទដែលជាប់ទាក់ទង