ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមន ចុះធ្វើអនាម័យ បាញ់ទឹកលាងសម្អាត មហាវិថីព្រះនរោត្ដម

51

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩នេះដោយមានការចង្អុលបង្ហាញពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៃរាជធានីភ្នំពេញអោយ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដែលដឹកនាំដោយលោក ហាយ សិទ្ធី ប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ខណ្ឌចំការមន បានទំនាក់ទំនងយកគ្រឿងចក្រចំនួន ០១ គ្រឿង មកឈូសឆាយដីនៅជាប់នឹងផ្លូវ ហើយជួលឡានបូមលូឯកជនចំនួន ០២ គ្រឿង និងបានសហការជាមួយទីក្រុងកោះពេជ្រ ស្នើសុំឡានទឹកចំនួន ០២ គ្រឿង(ប្រើប្រាស់ឡានបាញ់ទឹកទាំងអស់ចំនួន ០៥ គ្រឿង) មកបាញ់ទឹកលាងសំអាតផ្លូវ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ចាប់ពីគល់ស្ពានក្បាលថ្នលប៉ែកខាងជើង រហូតដល់ស្ដុបជលផល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយស្ថានភាពផ្លូវខាងលើនេះ កំពុងដែលសាងសង់ស្ពានអាកាសបន្ថែម និងកំពុងជីកដាក់ប្រព័ន្ធលូថ្មីផងដែរ ហើយមានដីហុយដែលធ្វើអោយ ប៉ះពាល់ផ្នែកបរិស្ថាននិងសុខភាព មកលើបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ តាមបណ្ដោយផ្លូវនេះ ពិបាកក្នុងការធ្វើដំណើរ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។ ក្រោយបាញ់ទឹកលាងសម្អាតរួច អ្វីៗវាបានល្អប្រសើរឡើងវិញ គឺមិនប៉ះពាល់សុខភាពនិងបរិស្ថានទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង