ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់៨ជាតិសាសន៍ ជួបគ្នាអង្រួនសង្វៀន បុណ្យសមុទ្រនៅខេត្តកំពត

74

 

អ្នកប្រដាល់៨ជាតិសាសន៍មានឥណ្ឌា អ៊ីរ៉ង់ ម៉ូរីទីស បារាំង អូស្រ្តាលី ចិន ថៃឡង់ដ៏ និងកម្ពុជា នឹងជួបគ្នាអង្រួនសង្វៀនប្រដាល់នៅបុណ្យសមុទ្រ​ លើកទី៨​ជុំទី២​នៅខេត្តកំពត​ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២០-២១និង២២ខែធ្នូឆ្នាំ២០១៩​នេះ ។

ការជួបជុំនៃអ្នកប្រដាល់ទាំង៨ជាតិសាសន៍នេះ នៅក្នុងការប្រកួតប្រដាល់គុនខ្មែរ​អន្តរ​ជាតិរយៈពេល៣ថ្ងៃនៅបុណ្យសមុទ្រនេះ មានចំនួន១៩គូ ដែលក្នុងថ្ងៃទី១​ប្រកួតចំនួន​៦គូ ថ្ងៃទី២ប្រកួតចំនួន៧គូ និងថ្ងៃទី៣ថ្ងៃបង្ហើយប្រកួតចំនួន៦គូ ។

​លោក អៀម សារ៉ា ប្រធានសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ​បានបញ្ជាក់ឲ្យដឹងក្នុង​សន្និសីទសារព័ត៌មានកាលពីល្ងាថ្ងៃទី១៧ធ្នូនៅលេខាធិការដ្ឋានគណៈ​កម្មាធិការជាតិ​អូឡាំ​ពិ​កកម្ពុជាNOCC ថា ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ នៅសង្វៀនបុណ្យសមុទ្រនេះ​ ជា​ពឹ្រត្តិ​ការ​ណ៍​ប្រ​កួតពិសេស មានលក្ខ​ណះជា​ការប្រកួតដណ្តើមខ្សែក្រ​វា​ត់ពិភពលោកផង និង​ការប្រកួត​លក្ខ​ណះមិត្តអន្តរជាតិផង ដែ​ល​មានអ្នកប្រដាល់ខ្មែរនិងបរ​ទេ​ស៨​ជាតិ​សា​ស​ន៍​ចូ​ល​រួម​ប្រ​កួត ​ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពតនៃប្រ​ទេ​ស​កម្ពុជា ។

ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ វាយដណ្តើមខ្សែក្រវាត់ពិភពលោកនិងមិត្ត​ភា​ព​អន្តរជាតិ ដែល​មា​ន​៨សាសន៍នេះ សហការរៀបចំដោយសហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ​អន្ត​រ​ជាតិ រួមជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គណៈ​កម្មាធិការជាតិ​អូឡាំ​ពិ​កកម្ពុជាNOCC និងស្ថានីយទូរទស្សន៍អប្សរា ។

អ្វីដែលគួរកត់សម្គាល់នោះ ក្នុងចំណោមអ្នកប្រដាល់បរទេសដែលមកប្រកួត​លើក​នេះ គឺខាងចិនគេបញ្ជូនអ្នកប្រដាល់ សៅលិញចំនួន៤នាក់មកចូលរួមប្រកួត ។នេះបើតាម​លោក​ អៀម សារ៉ា ប្រធានសហព័ន្ធ​គុន​ខ្មែរអន្តរជាតិបង្ហើបប្រាប់ ។

លោក អៀម សារ៉ា បានបញ្ជាក់ឲ្យដឹងដែរថា គោលដៅសំខាន់នៃការរៀបចំប្រកួត ប្រដាល់គុនខ្មែរអន្តរជាតិនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតឆ្នាំនេះ គឺជាការប្រកួតតាមលក្ខណះស្មគ្រចិត្ត(Amateur) និងពាក់កណ្តាលអាជីព (De​mi Professional) ដោយសារអ្នកប្រដាល់ជាតិសាសន៍ខ្លះដែលមកនោះ គឺស្ថិតក្នុងលក្ខ​ណះ​ជាអ្នកប្រដាល់ស្មគ្រចិត្តប៉ុណ្ណោះ ដែលយើងនឹងផ្គូអោយជួបជាមួយអ្នកប្រដាល់​ដែ​ល​មាន​លក្ខណហស្មគ្រចិត្តដូចគ្នា តែចំពោះអ្នកប្រដាល់ថៃ គឺយើងនឹងរៀបចំផ្គូដាក់អ្នកប្រដា​ល់​ខ្លាំងៗរបស់ខ្មែរ​យើង ឲ្យជួបជាមួយតែម្តង ។

លោកឧត្តមសេនីយតែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ បានអះអាងថា មន្ត្រី​បច្ចេ​កទេស មន្រ្តីបំរើការផ្សេងៗ និងកីឡាករប្រដាល់ទាំងអស់ នៅក្នុង​ការប្រកួត​ដ៏ធំបែប​នេះ ត្រូវតែបង្ហាញសមត្ថភាព អត្តចរឹក ក្រមសីល​ធម៌  ពិសេសអាជ្ញាកណ្តាល ចៅក្រម ត្រូវ​ត្រៀមខ្លួនអោយបានល្អ ក្នុងការកាត់សេចក្តីត្រូវតែឈរលើតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ ហើ​យត្រូវបែងចែកឲ្យបានច្បាស់លាស់រវាងគូមិត្តភាព និងគូដណ្តើមពានរង្វាន់ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ​កម្មាធិការជាតិ​អូឡាំ​ពិ​កកម្ពុជា(NOCC) បាន មានប្រ​សា​សន៍ថា នេះជាលើកទី៣ហើយដែលបង្កើតអោយមានការប្រកួត ប្រដាល់គុន ខ្មែ រអន្តរជា តិ ដែលលើកទី១ យើងបានរៀបចំនៅពហុកីឡដ្ឋានជាតិ លើកទី២នៅក្នុងពហុកី ឡដ្ឋានជា​តិ​មរតក​តេជោ​ក្នុងពិធីសម្ពោធន៍វិមានឈ្នះឈ្នះ កាលពីបំ​ណា​ច់ឆ្នាំ២០១៨ កន្លង មកនោះ ។

លោកអគ្គលេខធិការNOCC បានបញ្ជាក់ថា ការរៀបចំនូវព្រឹត្តិការណ៍នេះឡើង គឺ​ដើ​ម្បីរក្សាស្ថេរភាពនៅក្នុងសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ ក្នុងគោលដៅឆ្ពោះ​ទៅការរៀបចំ​ស៊ី​ហ្គេមទេ ។ជាមួយនេះ គឺដើម្បីបំផុសចលនាអោយមានការផ្សព្វផ្សាយទៅក្រៅប្រទេស ក្នុង​ន័យនេះ លោកបញ្ជាក់ថា នៅពេលដែលយើងបង្កើតគុនខ្មែរអន្តរជាតិនៅក្រៅប្រទេសបាន  បំផុសចលនាក្រៅប្រទេសបាន នោះគុនខ្មែរថ្នាក់ជាតិរបស់យើងកាន់តែមានគុណតម្លៃខ្ព​ស់ ។ដូច្នេះហើយទើបយើងខិតខំប្រឹងប្រែងបង្កើតគុនខ្មែរអន្តជាតិ ដើម្បីពង្រីកសក្តានុពលលើ​ឆាក​អន្តរជាតិ ហើយផ្នែកជាតិខិតខំលើផ្នែកជាតិ ។

លោកវ៉ាត់ ចំរើន អោយដឹងទៀតថា នៅក្នុងបុណ្យសមុទ្រមានព្រឹត្តិការណ៍ធំៗបី ទី១​គឺការតាំងពិព័រណ៌ផលិតផលម្ហូបអាហារនិងលក់ដូរផ្សេងៗ ទី២គឺសកម្មភាពកីឡាដែល​លេ​ងពីព្រលឹមដល់ព្រលប់ ។សកម្មភាពកីឡាមានច្រើន ក្នុងនោះមានប្រកួតជាលក្ខណះអន្តរ​ជាតិមានពីរប្រភេទកីឡា គឺគុនខ្មែរនិងម៉ូតូទឹក ។ក្រៅពីហ្នឹងគ្រាន់តែជាប្រភេទកីឡាកំសាន្ត ប្រពៃណី មានរត់ប្រណាំង៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ជិះកង់កំសាន្ត១០ គ.ម ២០គ.ម អុកច​ត្រង្គប្រកួតយកជើងឯក ហើយក៏មានការប្រកួតស្វែងរកបុរសខ្លាំង និយាយរួមការរៀបចំ​កីឡាទាំងអស់នេះ គឺក្នុងបំណងបង្កការសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពតនេះ ។

លោក ខ្វៃ អាទិត្យា អគ្គនាយកវិទ្យុនិងទូរទស្សន៍អប្សរា បានបញ្ជាក់ថា សម្រាប់​កម្ម​វិធីប្រកួតប្រដាល់គុនខ្មែរអន្តរជាតិនៅបុណ្យសមុទ្រនេះ នឹងមានការផ្សាយផ្ទាល់ពីទូរ​ទ​ស្ស​​ន៍​អប្សរាប៉ុស្តិ​លេ​ខ​១១ ផងដែរក្នុងនាម​ជា​ដៃ​គូសហការអប្សរានឹងរៀបចំកម្មវិធីអមជាច្រើន​ ដើម្បីអោយ​សក្តិស​មទៅ​នឹងព្រឹត្តិការណ៍​ប្រ​ដា​ល់ដ៏ធំដណ្តើមខ្សែក្រវាត់ពិភពលោកនេះ ។ លោកថា អប្សរានឹង​ផ្សាយផ្ទាល់ពីកម្មវិធី​ប្រ​ដា​​ល់​នេះរយៈពេលបីថ្ងៃតាមកញ្ចក់ទូរទស្សន៍ និងតាមអនឡាញ ដែ​លថ្ងៃទី១ចាប់ផ្សាយពី​ម៉ោង​៧យប់ ថ្ងៃទី២ផ្សាយពីម៉ោង៨យប់ និងថ្ងៃទី៣ផ្សាយ​ម៉ោង៧​យប់​ ៕

 

អត្ថបទដែលជាប់ទាក់ទង