ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ លួចចូលសម្ងំក្នុងបន្ទប់ទឹកលួចថតនារីៗកំពុងបត់ជើង គឺជាគ្រូបង្រៀន ហើយចេញសារជាសាធារណៈ

1,390

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេចាប់បាន ក្រោយពេលលួចចូលសម្ងំក្នុងបន្ទប់ទឹកស្រី និងធ្វើសកម្មភាពលួចថតនារីៗកំពុងបត់ជើង ។

ភ្ញាក់ផ្អើលពេញបណ្តាញសង្គមថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីបុរសម្នាក់ស្ថានីយ៍ប្រេងឥន្ធៈ PTT មួយកន្លែងបានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ដែលធ្វើសកម្មភាពលបលួចចូលក្នុងបន្ទប់ទឹកមនុស្សស្រីដើម្បីធ្វើសកម្មភាពលួចថត។

លោកអ៊ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកម្រិតឧត្តម នៅថ្ងៃទី១៨ខែធ្នូនេះ បានសរសេរសាររៀបរាប់ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក មានគណនី Em Sereyrath MA ថា “ខ្ញុំបានចេញពីមន្ទីរពេទ្យវិញហើយ !”

លោកអ៊ឹម សិរីរដ្ឋ បានលើកឡើងថា សូមរលឹកកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែលជា ៨ យប់ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះ (តាកែវ) ។ លុះមកដល់ចំណុចគួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែខ្ញុំបានចូលបន្ទប់ទឹកសិន ។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៍ចូលបន្ទប់ទឹកនារី ពេលចូលទៅដល់ទើបបានដឹង ហើយក៍រៀបដើរចេញមកវិញ ស្រាប់តែមានបុរសៗស្រែកថា “រ៉ែងធ្វើអី” ។ ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់ ។ (សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលូចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៏៏មិនមែនថ្ងៃទី ១៦ ធ្នូដែរ) ។ បក្ខពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ ។ ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ ។ ថៅកែរូបនោះបានសំឡុតសួរខ្ញុំថា តើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុងទេ ហើយក៏គ្មានអ្នកណាជួលដែរ ។ ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់ ។ តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ។ ទីបំផុត ប៉ូលិសបានមកដល់ ។ សូមបញ្ជាក់ថា “បើប៉ូលិសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់” ។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេ ព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរសារនេះ ដើម្បីកុំឲ្យសាធារណជនស្តាប់តែម្ខាងៗ ។ ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេតុការណ៍នេះ៖

១. បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលិស ព្រោះប្រទេសមានច្បាប់ ។

២. ការប្រើអំហិង្សា (ឲ្យកូនចៅវាយខ្ញុំដូចសត្វ) ជាបទល្មើសព្រហ្មទណ្ឌ ។ ថៅកែដឹងច្បាប់ តែបំពានច្បាប់ បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។

៣. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ទង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេច ស្មើនឹងបំពានសម្តេច។

៤. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យ ឡាយព្រះហស្ថលេខាដោយ ព្រះករុណាជីវិតតម្កល់លើត្បូង នរោត្តម សីហមុនី ។ ទង្វើរបស់ថៅកែមកលើខ្ញុំ គឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។

៥. ខ្ញុំបានប្រាប់ថា ខ្ញុំជាគ្រូបង្រៀនទេ មានរឿងអីនិយាយគ្នាបាន តែលោកថៅកែ មិនបានប្រាប់ឲ្យកូនចៅឈប់វាយខ្ញុំទេ ។ ទង្វើរបស់លោក គឺមើលងាយគ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះ ក៏ដោយសារគ្រូបង្រៀនដែរ ។

សូមបញ្ជាក់ថា អុកឡុក​ និងទៅលួចថតរូបស្រីៗនៅ ក្នុងបន្ទប់ទឹក។​បុរសម្នាក់ត្រូវបានគេចាប់បាន ក្រោយពេលលួចចូលសង្ងំក្នុងបន្ទប់ទឹកស្រី និងធ្វើសកម្មភាពលួចថតនារីៗកំពុងបត់ជើង (មានវីដេអូ)កាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី១៦ ធ្នូ ២០១៩ បុរសម្នាក់ត្រូវបានគេវៃបែកមុខ និង ចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពី បានលួចចូលក្នុងបន្ទប់ទឹកស្រីៗ ដើម្បីសកម្មភាពថត និងមើលនារីៗ ពេលដែលពួកគេកំពុងបត់ជើងនៅក្នុងបន្ទប់ទឹក ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងត្រង់ចំណុច ហ្ការាស់សាំង PTT វង្វង់មូលស្រីបីគួរស្រូវ ខណ្ឌដង្កោ ផ្លូវជាតិលេខ២ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា មុនកើតហេតុ មានស្ដ្រីម្នាក់បើក រថយន្ដជាមួយប្ដីក្នុងគោលបំណងទៅខេត្ដតាកែវ លុះមកដល់ចំណុច ស្ថានីយប្រេង​ PTT ជាប់ផ្លូវជាតិលេខ២​ នៅជិតរង្វង់មូលគួរស្រូវ​ ក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ បានចូលទៅបត់ជើង ក៏ត្រូវបុរសម្នាក់ចូល លួចថតរូបស្រីៗក្នុងបន្ទប់ទឹក ហើយត្រូវជនរងគ្រោះចេញមកទាន់ស្រែកឆោឡោ ធ្វើឲ្យប្ដីជនរងគ្រោះនិងអ្នកធ្វើដំណើរ នាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ បណ្ដាលឲ្យរងរបួសពេញខ្លួន ទើបប្រគល់ឲ្យថៅកែស្ថានីយប្រេង​ PTT យកប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ដ ។ បន្ទាប់ពីប្រគល់ខ្លួនជនសង្ស័យឲ្យទៅថៅកែស្ថានីយប្រេង​ PTT រួចជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងប្ដឹងផ្ដល់នោះទេ ហើយក៏បើករថយន្ដទៅបាត់ ។

ក្រោយពេលកើតហេតុ ថៅកែស្ថានីយប្រេង​ PTT បានប្រគល់ជនសង្ស័យទៅឲ្យសមត្ថកិច្ច ដើម្បីចាត់ការបន្ដ តែដោយឃើញជនសង្ស័យរងរបួសធ្ងន់ធ្ងរដែរ ទើបសមត្ថកិច្ចបញ្ជូនទៅមន្ទីពេទ្យ ហើយទាក់ទងបងប្អូនមកធ្វើកិច្ចសន្យាអប់រំ ដោយសារជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងប្ដឹងផ្ដល់៕

អត្ថបទដែលជាប់ទាក់ទង