ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំត្រៀមរៀបចំ ពិធីបុណ្យសមុទ្រខេត្តកំពត លើកទី៨ ជុំទី២

43

 

កំពត៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកំពត បើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការខេត្ត ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រខេត្តកំពត លើកទី៨ ជុំទី២។

ជម្រាបជូនអង្គប្រជុំទាំងមូល លោកអភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃនេះ កិច្ចការរបស់អនុគណៈកម្មការទាំង៦ បានរៀបចំរួចរាល់១០០%ហើយ។ លទ្ធផលទាំងនេះ កើតឡើងដោយសារកិច្ចសហការល្អ របស់សមាជិកក្នុងអនុគណៈកម្មការនីមួយៗ ស្របតាមការចង្អុលបង្ហាញ របស់លោកប្រធានគណៈកម្មការអន្តរក្រសួង ក៏ដូចជាការដឹកនាំរបស់រដ្ឋបាលខេត្តកំពតផ្ទាល់។
ជាការឆ្លើយតបចំពោះលទ្ធផលការងារទាំងនោះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ ដល់រដ្ឋបាលខេត្តកំពត និងសមាជិក នៃអនុគណៈកម្មការទាំង៦ ដែលបានបំពេញកិច្ចការងារ ប្រកបដោយភាពរលូនដូចការគ្រោងទុក៕

 

អត្ថបទដែលជាប់ទាក់ទង